ជនអនាថាម្នាក់ លោតពីស្ពានអាកាស៥មករា របួសធ្ងន់ហើយត្រូវរថយន្តកិនជើងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនអនាថាម្នាក់ ទំនងជាបែកថ្នាំបានដើរឡើងលើស្ពានអាកាស៥មករា រួចលោតមកក្រោមបណ្តាលឲ្យរបួសធ្ងន់ ហើយខណៈរងចាំរថយន្តសាមុយ ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័របើកមកមើលមិនឃើញកិនចំជើងបន្ថែមទៀត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ មិថុនា ២០២១នៅចំណុចក្រោមស្ពានអាកាស៥មករា ផ្លូវ២៨៩ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនអនាថាខាងលើ មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ មានវ័យជាង៤០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ទឹកប៊ិច អាវយឺតដៃខ្លីពណ៌ស្លែ ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថាមុនដំបូងគេឃើញបុរសអនាថា ខាងលើបានដើរឡើងស្ពានអាកាស៥មករា តែពតែពុំមាននរណាចាប់អារម្មណ៍ថាបុរសនោះលោតនោះទេ លលុះមួយសន្ទុះក្រោយមកស្រាប់តែបុរសអនាថានោះលោតចុះមកក្រោម បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ។
ភ្លាមនោះសមត្ថកិច្ចដែលប្រចាំការគោលដៅខាងលើ បានជួយហៅរថយន្តសាមិតមកដឹកទៅសង្គ្រោះ ។ ហើយខណៈកំពុងរងចាំរថយន្តសាមុយមកដឹក ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រពណ៍សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញBD-7883 បើកបរដោយបុរសម្នាក់តាមក្រោយស្ពានអាកាស៥មករា ក្នុងទិសដៅពីកើតទៅលិច បត់តាមក្រោមស្ពានអាកាស៥មករាមកផ្លូវ២៨៩ ក៏កិនចំជើងបុរសអនាថានោះបន្ថែមទៀត។

ក្រោយកើតហេតុបុរសអនាថាខាងលើត្រូវបានរថយន្តសាន្តដឹកទៅសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈប៉ុន្តែខាងមន្ទីរពេទ្យមិនទទួលថា គ្មានកន្លែងស្នាក់ ទើបដឹកទៅបន្តសង្គ្រោះនៅមន្ទីរពេទ្យឯកជន សុងការណ៍ ។ចំណែករថយន្តត្រូវបានសមត្ថកិច្ចបណ្តោះអាសន្នរងចាំចំណាត់ការនៅពេលក្រោយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print