ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡំុប៊ី លោក Ivan Duque និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានរងការបាញ់ប្រហារនៅតំបន់ជិតព្រំដែនប្រទេសវេណេហ្ស៊ុយអេឡា ។
សារព័ត៌មានRT បានផ្សាយថា ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅជិតអាកាសយានដ្ឋាន Camilo Daza ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ទៅលើឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី។ នៅពេលនោះ ប្រធានាធិបតី Duque និងមន្ត្រីជាន់ខ្ពស់ជាច្រើន មានរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្ត Norte de Santander នៅលើឧទ្ធម្ភាគចក្រវិលត្រឡប់ពីកិច្ចប្រជុំនៅក្នុងស្រុក Sardinata ។ ជាភព្វសំណាងការបាញ់ប្រហារនោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ របួសឬស្លាប់នោះឡើយ ចំណែកឧទ្ធម្ភាគចក្របានចុះចតដោយសុវត្ថិភាព។
ប្រធានាធិបតិកូឡំុប៊ី បានលើកឡើងថា នេះជាសកម្មភាពថោកទាបបំផុត ។ លោកបានស្នើដល់កម្លាំងសន្តិសុខធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនក្រុមដែលបាញ់ទៅលើឧទ្ធម្ភាគចក្រ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ ៕ដោយ៖ធីរីណា
ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសឡើយ។ រូបថតៈ Reuters