ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើល ដោយសារតែ ម្ចាស់ពាន Cambodian Got Talent យឿន ពិសី បានទម្លាយសារសំឡេងអំពីការជេរប្រមាថរបស់បុរសម្នាក់មកលើខ្លួនដែលប្រើប្រាស់ពាក្យមិនសមរម្យពិបាកទទួលយកបាន។ គ្រានោះដែរក៏មានទស្សនិកជនជាច្រើនបាន រិះគន់បកទៅកាន់បុរសដែលអសីលធម៌ជាមនុសស្ចាស់ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើ ពិសី ដែលជាក្មេងស្លូតបូត និងជាជនពិកានោះ។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះដែរ ពិសី បានធ្វើដំណើតទៅដល់ទឹកដីនៃខេត្តបាត់ដំបងដើម្បីជួបជាមួយមន្ត្រីសមត្ថិកិច្ច និងបុរសម្នាក់ឈ្មោះ អ៊ុំ ម៉ារឌី ដែលបានប្រើប្រាស់គណនីយហ្វេសប៊ុករបស់ខ្លួនជេប្រមាធធ្ងន់ធ្ងន់មកលើពិសីនោះ។ ពាក្យសម្តីទាំងនោះមានទាំងការតិះដៀល ដាក់ទំនាយ និងពាក្យមិនពិរោះត្រចៀកមួយចំនួនទៀតផងដែរ។
នៅចំពោះមុខសមត្ថកិច្ច បុរសនោះ បានសារភាពថាពិតជាបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់ពិសីពិតមែន ហើយលោកពិតជាសុំទោសចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យមួយ ទោះជាយ៉ាងណា ពិសីមិនបានចាប់ទោសអូសដំណើរយកទោសពៃពីបុរសនេះឡើយដោយគ្រាន់តែចង់បានការសុំទោសពីបុរសនេះជាសាធារណៈប៉ុណ្ណោះ ខណៈដែលវីដេអូនៃការជេប្រមាថនេះក៏ត្រូវបានពិសីលប់ចេញពីគណនីយហ្វេសប៊ុកលោកផងដែរ។
ភ្ជាប់ដោយការនិយាយសុំទោសមិនបានក្បោះក្បាយនោះបុរសខាងលើក៏បានផ្តិតមេដាយក្នុងកិច្ចសន្យា នៅចំពោះមុខមសត្ថកិច្ច ដោយ បុរសឈ្មោះអ៊ុម ម៉ារ៉ាឌី មានអាយុ៥៥ឆ្នាំ ស្នាក់នៅភូមិបវេល១ ឃុំ បវេល ខេត្តបាត់ដំបង បានឯកភាពចំពោះមុខមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ដោយទី១នឹងបញ្ឈប់អំពោះណាដែលច្បាប់ហាមឃាត់ ទី២ ឈប់ជេរប្រមាថអ្នកដទៃតាមគ្រប់មធ្យោបាយទី៣ឈប់ជេប្រមាថទៅលើឈ្មោះ យឿន ពិសី ទី៤មិនមានគំនុំគំគួនលើយឿនពិសីទី៥ ខិតខំកែប្រែខ្លួនជាមនុសុ្សមានសីលធម៌ក្នុងសង្គមនិងទី៦យល់ព្រមចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេលវេលាគ្មាលលក្ខខណ្ឌ និង ហើយបើមិនគោរពតាមកិច្ចសន្យានេះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ពិសីបានទទួលយកពាក្យសុំទោសនិងការសម្របសម្រួលមួយនេះដោយក្តីអនុគ្រោះហើយនេះក៏ជាសារព្រមាហទៅកាន់បុគ្គលផ្សេងទៀតផងដែរដែលបានប្រើប្រាស់ពាក្យមិនសមរម្យនៅលើបណ្តាញសង្គមដែលនាំឲ្យប៉ះពាល់ដល់ជីវិតអ្នកដទៃនោះ។
គួរបញ្ជាក់ដែរថា សារជេរប្រមាថរបស់បុរសខាងលើគឺកើតមានឡើងក្រោយពីកន្លងទៅថ្មីៗនេះពិសី បានបញ្ចេញវីដេអូទាំងយំសស្រាក់អំពីការខកចិត្ត នឹងការគ្មានឱកាសឡើងឆាកច្រៀងអស់ជាច្រើនឆ្នាំក្រោយទទួលបានពាន Cambodian Got Talentរដូវកាលទី១នោះ៕