សមត្ថកិច្ចនគរបាលជំនាញអធិការក្រុងបាត់ដំបងបានចុះក្របួចឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងពេលយប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោក វរសេនីយ៍ឯក
ពេជ្រ សារ៉ែន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា នគរបាលជំនាញរបស់លោក បានចុះ
ស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាលួចកាត់ខ្សែ
ភ្លើងពេលយប់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគា នៅថ្ងៃកើតហេតុបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋមួយករណីជាថ្មីទៀតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

លោក អធិការបានបន្តថា÷ជនសង្ស័យទាំ
ង២នាក់ទី១ឈ្មោះឃីម លីឈុន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ទូច វុទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក បានបន្តទៀតថា ការឃាត់ខ្លួនខាងលើនេះកម្លាំងបង្ក្រាបដកហូតវត្តុ
តាងមានកាំបិត ១ ដែរជាវត្ថុតាង។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញក្រុងបាត់បានរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print