ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាកំពុងល្បាតតាមផ្លូវក្នុងមូលដ្នានដោយមានការសង្ស័យក៏ធ្វើការឆែកឆេរខ្លួនឃើញថ្នាំញឿន៥កញ្ចប់តូច កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៦នៅចំណុចសាលារៀនបាក់ទូកតាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវក្នុងមូលដ្នានរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ខាងលើកំពុងជិះម៉ូតូម្នាក់មួយគ្រឿង១ម៉ាកហុងដាc125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1O.2257 ខណៈមកដល់ចំណុចកើតខាងលើជនសង្ស័យហាក់ដូចជាមានការភ័យហើយបម្រុងជិះគេចខ្លួនធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏បាននាំគ្នាដេញតាមពីក្រោយហើយក៏បានហៅជនសង្ស័យឱ្យឈប់នៅតែមិនឈប់ទៀតក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់បានរួចធ្វើការឆែកឆេរខ្លួនទើបរកឃើញគ្រឿងញៀន៥កញ្ចប់តូច។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ក៏បានឈានទៅដល់ការឆែកឆេផ្ទះនៅម្ដុំផ្លូវរទះភ្លើង ចំណុចខាងសួនក្ដាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយពេលឆែកឆេកម្លាំងនគរបាលបានរកឃើញរួមប្រដាប់ជក់ចំនួន សារធាតុញៀន១កញ្ចាប់ និងដាវសាំម៉ូរ៉ៃចំនួន២ដើមរួមទាំងឃាត់មនុស្សប្រុសស្រី៣នាក់ផងដែរ មានទី១ឈ្មោះ នល កុសល់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាដក ។ទី២ ឈ្មោះ សុខ ផារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ ឈ្មោះឌឹម ស្រីទូច អាយុ១៨ឆ្នាំ ភេទស្រី និងទី៤ឈ្មោះហូម អាន អាយុ៥១ឆ្នាំ មុខលក់លៀលហាល។
សូមបញ្ជាក់ផងដែរថា ទីតាំងផ្លូវរ៉ារទះភ្លើងនេះសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយតែនៅតែឃើញមានលក់យ៉ាងគគ្រឹកគ្រេងជាងមុន ប្រៀបបានដូចផ្សារត្រីអញ្ជឹង។ ដូច្នេះហើយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជួយត្រួតពិនិត្យទៅលើតំបន់១នេះផង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស រស្មី