លោកស្រី យក់ សម្បត្តិ! តាមការគ្រោងទុកវ៉ាក់សាំងការពារកូវីដ-១៩ សុីណូវ៉ាក់ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកស្អែកនេះ ចាត់ទុកជាដំណឹងរីករាយ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ យោងតាមប្រសាសន៍របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១០,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ៦,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ១,០០០,០០០ ដូស។
ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
នាយឧត្តមសេនីយ៍​ ឥត​ សារ៉ាត់ បញ្ជាក់ថាៈខេត្ត៥ មានហានិភ័យជាងគេ រួមមានខេត្តព្រះ សីហនុ-កំពង់ស្ពឺ- ខេត្ត តាកែវ-ខេត្តកំពង់ចាម និងខេត្ត ស្វាយរៀង ត្រូវទទួលចាក់វ៉ាក់ សាំងស៊ីណូវ៉ាក់លើប្រជាពលរដ្ឋជិត១លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១លាននាក់។ នៅសល់ប៉ុន្មានមន្ទីរសុខាភិបាលខេត្តជាអ្នករ៉ាប់រងចាក់បន្ត ។
នាយឧត្តមសេនីយ៍ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនដល់មន្រ្តីរាជការព្រះសង្ឃប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី និយោជិតតាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ នាយឧត្តមសេ នីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកង យោធពលខេមរភូមិន្ទ (ខ.ភ.ម) និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ- ១៩ ក្រសួងការពារជាតិមានប្រសាសន៍បន្តទៀតថាៈតាមគម្រោងផែនការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់ភារកិច្ចឱ្យកងទ័ពទទួលខុស-ត្រូវ ក្នុងការធ្វើសកម្ម ភាពចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋ កម្មករ -កម្មការិនី និងនិយោ ជិតនិងជនបរទេស ដែលរស់និងស្នាក់នៅក្នុងភូមិ សាស្ត្រខេត្តត្រូវទទួលការចាក់វ៉ាក់ សាំងចំនួនសរុបប្រមាណ ១, ២៤០,៤១២ នាក់ ក្នុងនោះកង ទ័ពទទួល ខុសត្រូវ ចាក់ប្រមាណជា ៨៣៩, ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុស ត្រូវចាក់ប្រមាណជា៤០០,៧២៧ នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។
កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៨៨៦,៥៣៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៨.៨៧%។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៦ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៨៣៩នាក់ទៀត ជាសះស្បើយ ៧១៨នាក់ និងស្លាប់ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៧៦៣នាក់
– អ្នកដំណើរពីបរទេស ៧៦នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 47,649 នាក់
– អ្នកជាសះស្បើយ= 42,157 នាក់
– អ្នកស្លាប់= 540 នាក់ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print