ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកនៅចំណុចស្តុប ផ្លូវប្រសព្វរវាង វិថីសហព័ន្ធរុស្ស៊ី ផ្លូវដីហុយ និងផ្លូវណ័តរប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មេត្តាជ្រាបថា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនម៉ៅការសាងសង់ស្ពានអាកាស (ស្តុបដីហុយ) មានការដាក់គ្រឿងចក្រ សង្កត់គ្រឹះស្ពាន នៅចំណុចកណ្តាលវិថីសហព័ន្ធរុស្ស៊ីប្រវែង៨០ម៉ែទ្រ មានរយៈពេល ១៥ថ្ងៃ ដល់ ៣០ថ្ងៃ ដោយ សង្កត់គ្រឹះនេះ នៅពេលយប់តែប៉ុណ្ណោះ ។
ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក្រុមហ៊ុនបានធ្វើផ្លូវវាងសងខាងផ្លូវប្រវែង៩ម៉ែត្រ នៅចំណុចដាក់គ្រឿងចក្រនេះផងដែរ ។
អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យក្នុងករណីមានការកក ស្ទះនៅពេលធ្វើចរាចរណ៍នូវចំណុចខាងលើនេះ ៕
ដោយ៖ តុង សីហា