កូនភ្លោះបីកើតក្នុងគ្រួសារក្រីក្រ រស់នៅទីតាំងបំលាស់ទីផ្ទះបណ្តែតទឹកឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជួបការលំបាកម្នាក់ដែលជាអ្នកមករស់នៅទីតាំងបំលាស់ទីផ្ទះបណ្តែតទឹក សម្រាលបានកូនភ្លោះបីនាក់ ជាកូនប្រុសទាំង៣ ។ ស្រ្តីសម្រាលកូនភ្លោះបីនាក់នេះបានសម្រាលកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
ស្រ្តីដែលសម្រាលកូនភ្លោះបីនាក់នេះមានឈ្មោះលេង ស្រីវន្ត័ អាយុ៤០ឆ្នាំនិងស្វាមីឈ្មោះ ឡុង ហុកសេង អាយុ៤១ឆ្នាំ ។
ស្រ្តីជាម្តាយបានប្រាប់ឱ្យដឹងថា កាលពីដែមានផ្ទៃពោះ គាត់ក៍ធ្លាប់ទៅបានពិនិត្យផ្ទៃពោះផងដែរ ហើយពេលនោះគ្រូពេទ្យបានប្រាប់ថា គាត់មានកូនភ្លោះ២នាក់ ដល់ថ្ងៃសម្រាលបានកូនភ្លោះបី ។ ហើយការសម្រាលកូនលើកនេះ គឺជាលើកទី៣សម្រាប់រូបគាត់ ដែលកូនលើកមុនមានប្រុសម្នាក់និងស្រីម្នាក់ ។
ទារកភ្លោះទាំងបីដែលបានសម្រាលមកនេះ ១-ឈ្មោះ ស្រី ពិសិដ្ឋ មានទម្ងន់២,៥គីឡូក្រាម ២-ឈ្មោះ ស្រី ចំណាន មានទម្ងន់២,៤គីឡូក្រាម ៣-ឈ្មោះ ស្រី រស្មី ទម្ង ន់២,៤គីឡូក្រាម ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ស្រ្តីដែលសម្រាលបានកូនភ្លោះបីនេះ គាត់ជួបការលំបាកខាងជីវភាព កាលពីមុនគាត់រស់នៅលើផ្ទះបណ្តែតទឹក ជាអ្នកនេសាទត្រី គាត់បានមករស់នៅកន្លែងពីបំលាស់ទីផ្ទះបណែ្តតទឹក ដែលអាជ្ញាធររៀបចំឱ្យ ហើយក៍បានសម្រាលកូនភ្លោះបីនេះតែម្តង ។
គួបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួនជាង៣៧០គ្រួសាររួចហើយ។ គ្រួសារកូនភ្លោះទាំងអស់នេះ សុទ្ធតែបានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះ ដែលជាចៅៗរបស់សម្តេចទាំងទ្វេរ។
ហើយចំពោះគ្រួសារកូនភ្លោះបីនៅឃុំឆ្នុកទ្រូ ក៍នឹងទទួលបានអំណោយរបស់សម្តេចហ៊ុន សែន និង សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print