ភ្នំពេញ៖ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់រំឮកអោយដឹងថា, បងប្អូនប្រជាពលរដ្ឋ #រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និងអង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩
សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, ខណ្ឌ ពោធិ៍សែនជ័យ (កាកាប១, កាកាប២, ចោមចៅ១, ចោមចៅ២, ចោមចៅ៣)
ខណ្ឌ បឹងកេងកង (បឹងកេងកង ៣, បឹងកេងកង ១)
ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២, បឹងទំពុន១, ចាក់អង្រែលើ, ស្ទឹងមានជ័យ៣, បឹងទំពុន២)
ខណ្ឌ សែនសុខ (ភ្នំពេញថ្មី , ទឹកថ្លា, អូរបែកក្អម, ក្រាំងធ្នង់, គោកឃ្លាង)
ខណ្ឌ ជ្រោយចង្វារ (បាក់ខែង, ព្រែកលៀប, ជ្រោយចង្វារ, ព្រែកតាសេក)
ខណ្ឌ ទួលគោក (ទឹកល្អក់ ១, បឹងកក់ ២, បឹងសាឡាង, បឹងកក់ ១)
ខណ្ឌ ចំការមន (បឹងត្របែក, ទន្លេបាសាក់, ផ្សារដើមថ្កូវ)
ខណ្ឌ ដង្កោ (ដង្កោ, ព្រៃស, ពងទឹក)
ខណ្ឌ កំបូល (កំបូល, កន្ទោក, ភ្លើងឆេះរទេះ)
ខណ្ឌ ដូនពេញ (ផ្សារកណ្ដាល១, ស្រះចក, វត្ដភ្នំ, ផ្សារថ្មី ៣)
ខណ្ឌ ៧មករា (វាលវង់, អូរឫស្សី ៤, មិត្ដភាព)
ខណ្ឌ ច្បារអំពៅ (ច្បារអំពៅ ១, និរោធ, ព្រែកប្រា, វាលស្បូវ)
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ៖ សិលា