ទីតាំងទាហានអាកាសឥណ្ឌាត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពេលវេលាក្នុងតំបន់ ទីតាំងបច្ចេកទេសនៃអាកាសយានដ្ឋានទាហានអាកាស Jammu ឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យបុគ្គលិក២នាក់រងរបួសស្រាល។

ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់ បែកទៅលើទីតាំងទាហានអាកាស គឺជាសកម្មភាពវាយប្រហារភេរវកម្ម ។ សារព័ត៌មាន Time of India បានផ្សាយថា នេះជាលើកទីមួយដែលយន្តហោះគ្មានមនុស្សបើកបានវាយប្រហារទីតាំងទាហានអាកាសរបស់ឥណ្ឌា ។
នៅលើបណ្តាញសង្គមរបស់ទីបញ្ជាការកម្លាំងទាហានអាកាសឥណ្ឌា នៅថ្ងៃទី២៧ខែមិថុនា បានបញ្ជាក់ថា មានករណីផ្ទុះពីរលើកផ្សេងគ្នា ក្នុងកម្រិតស្រាលនៅទីតាំងបច្ចេកទេសនៃទីតាំងទាហានអាកាស Jammu កាលពីថ្ងៃទី២៧ខែមិថុនា ។ គ្រាប់បែកមួយគ្រាប់ក្នុងចំណោមពីរគ្រាប់បានបង្កការខូចខាតតិចតួចក្នុងអគារបច្ចេកទេស បណ្តាលឲ្យបុគ្គលិកពីរនាក់រងរបួសស្រាល។
មន្ត្រីទាហានឥណ្ឌាបានឱ្យដឹងថា ការផ្ទុះបង្កឡើងដោយក្រុមណាមួយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក។ នេះជាសកម្មភាពវាយប្រហារភេរវកម្ម។ អាកាសយានដ្ឋានJammu គឺជាទីតាំងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានអាកាស ហើយក៏បានប្រើប្រាស់ដើម្បីដឹកអ្នកដំណើរស៊ីវិលផងដែរ។ ការផ្ទះនោះមិនធ្វើឲ្យប៉ះពាល់ដល់ការហោះហើរនោះឡើយ៕ដោយ៖ធីរីណា

បន្ទប់មួយត្រូវបានខូចខាតមនុស្សពីរនាក់បានរងរបួសដោយសារគ្រាប់បែក (រូបថតរបស់កាសែត Times of India) ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print