ដុតសំរាមខ្វះការប្រុងប្រយ័ត្នឆេះដល់ឃ្លាំងវិទ្យុទាក់ទងមន្ទីរព័ត៌មានខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើងនៅល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី១២ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានអះអាងថា ករណីនេះ បណ្តាលមកពីអ្នកដុតសំរាមខ្វះការប្រុងប្រយ័ត្នជាហេតុធ្វើឲ្យឆេះរាលដល់ឃ្លាំងវិទ្យុទាក់ទងរបស់ មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលទុកចោល ដោយមានទំហំ ២០ម៉ែត្រ X ១៥ ម៉ែត្រ សង់អំពីឈើ ដំបូងប្រក់ស័ង្កសី ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះក៏ត្រូវបានកម្លាំងបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងកម្លាំងជំនាញនគរបាលខេត្តនិងក្រុង ចុះសហការគ្នាជួយអន្តរាគមន៍បាញ់ទឹក ពន្លត់ដោយប្រើប្រាស់ទឹក អស់ចំនួន០៣គ្រឿងទើបមិនបណ្តាលឲ្យឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។ ក្នុងករណីនេះដែរក៏មិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះឡើយ គឺគ្រាន់តែខូចខាតសម្ភារចាស់ៗដែលទុកចោលមួយចំនួនតែប៉ុណ្ណោះ។ ក្រោយពេលកើត ហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងកំណត់បានថា ករណីឆេះឃ្លាំងខាងលើនេះ គឺបណ្តាលមកពីការដុតសំរាមដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យឆេះឆ្លងរាលដាលឡើងតែម្តង៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print