​កូរ៉េ​ខាងជើង​មិន​ដែល​ខ្លាច​ទណ្ឌកម្ម​នោះ​ឡើយ​ បើ​ទោះ​អា​មេ​រិ​ក​បន្ថែម​ច្រើន​ប៉ុណ្ណា​ក្តី​

ចែករំលែក៖

Kim-Jong-un

អា​មេ​រិ​កបាន​បន្ថែម​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​កូរ៉េ​ខាងជើង​ ដើម្បី​ជា​ការ​តប់​តទៅ​នឹង​សកម្មភាព​សាកល្បង​មី​ស៊ី​ល​ និង​គ្រាប់បែកបរមាណូ​កន្លង​មក​។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ អា​មេ​រិ​កបាន​ចុះហត្ថលេខា​ទៅ​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​កូរ៉េ​ខាងជើង​ ។​ អ្នកនាំពាក្យ​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បោះបង់​សកម្មភាព​ឌឺដង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ និង​អសន្តិសុខ​ក្នុង​តំបន់​។​

​តាម​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ហាម​ប្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាងជើង​ ក្នុង​នោះ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ ឃួ​ង​យក​រ៉ែ​ ថាមពល​ និង​ទេសចរណ៍​ជាដើម​ ។​ ក្រៅពី​នេះ​ ក្រុម​អ្នក​រកស៊ី​អា​មេ​រិ​ក​ក៏​ត្រ​វ​បាន​ហាម​នាំ​ទំនិញ​ចេញ​ ចូល​កូរ៉េ​ខាងជើង​ ផ្តល់​សេវាកម្ម​ ឬ​បច្ចេកវិទ្យា​ជាមួយ​ទី​ក្រង​ព្យុ​ង​យ៉ាង​ ។​

​កាលពី​ថ្ងៃ​តី​២​ ខែមីនា​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ ទៅ​លើ​កូរ៉េ​ខាងជើង​ ក្រោយ​ពេល​ប្រទេស​នេះ​បាន​សាកល្បង​គ្រាប់បែកបរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​ ។​

​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ស្នើ​ឲ្យ​ត្រួតពិនិត្យ​រាល់​នាវា​ដឹក​ទំនិញ​ និង​យន្តហោះ​មុន​ពេល​ចាកចេញ​ និង​ចូល​ទៅ​កូរ៉េ​ខាងជើង​ ។​ លើស​ពី​នេះ​ទៅ​ទៀត​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាម​នាំ​ចេញ​ ចូល​ទៅ​កាន់​កូរ៉េ​ខាងជើង​ ។​

...

​បើ​ទោះបី​មានការ​ដាក់​ទណ្ឌកម្ម​បែប​ណា​ក្តី​ ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​ប្រកាស​ថា​និង​បន្តសកម្មភាព​បរមាណូ​របស់​ខ​ខ្លួន​ដល់ទី​បំផុត​ ដើម្បី​ការពារ​ការ​ឈ្លានពាន់​ពី​សត្រូវ​។​ កាលពី​ថ្ងៃ​ទី​១៥​ ខែមីនា​ លោក​គី​ម​ ជុង​អ៊ុ​ន​ បាន​ប្រកាស​ថា​ និង​សាកល្បង​ក្បាល​គ្រាប់​បរមាណូ​ពង្រួម​តូច​ និង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ មី​ស៊ី​ល​ និង​ក្បាល​គ្រាប់​បរមាណូ​ទាំងនោះ​ អាច​កម្ទេច​ទីតាំង​របស់​សត្រូវ​បាន​យ៉ាង​ល្អ​បំផុត​ ។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ កូរ៉េ​ខាងជើង​ ក៏​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ ដោយ​មាន​គោលដៅ​វាយប្រហារ​ទៅ​លើ​ទីក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ទីតាំង​យោធា​របស់​អា​មេ​រិ​ក​។​ ស្ថានភាព​នៅ​ឧប្បទ្វីប​កូរ៉េ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយសារ​តែ​មាន​សកម្មភាព​យោធា​ជា​ច្រើន​នៅ​ទីនោះ​ ក្នុង​នោះ​មានការ​ធ្វើ​សមយុទ្ធ​ទ្រ​ង​ទ្រាយ​ធំ​បំផុត​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខ​ង​ត្បូង​ ៕​ ម៉េ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print