បញ្ជាការដ្ឋានកងពលតូចលេខ៧០ រៀបចំផ្ដល់ប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ នេះបញ្ជាការដ្ឋានកងពលតូលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមការងារកងពលលេខ៧០ បានរៀបចំទីតាំងផ្តល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ បន្ទាប់ ពីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងដូសទី២រួចមិនទាន់ទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ ក្រសួងការពារជាតិ ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការវ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងក្រុមគ្រូពេទ្យកងពលតូចលេខ៧០ ទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋមាន៦គោលដៅ មានសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី ៣ ក្នុងខណ្ឌមាន ជ័យនិងសង្កាត់ចោមចៅទី១ ទី២ និងទី៣ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ១៦៩៦៣១នាក់ ។រហូតមកដល់ពេលនេះក្រុមការ ងារយើងបានផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៤៨៥៦៨ នាក់ ខណ:ប័ណ្ណទទួលបានចំនួន១១៧៩៥៥ ប័ណ្ណ។

សូមបញ្ជាក់ថាក្នុងផែនការថ្មីក្រុមគ្រូពេទ្យកងពលដែលដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលរស់នៅតំបន់រងហានិភ័យជំងឺរាតត្បាតកូវីដ.១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺបន្តទៀត៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print