ខេត្តស្វាយរៀង:នារសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៣នាក់មានជំងឺកូវីដ-១៩អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង
សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាអ្នកមានជំងឺកូវីដ-១៩
មានឈ្មោះ ប៊ូ សារ៉េន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ទី២មាន ឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
និងទី៣មាន ឈ្មោះ ខាត់ សារឹម ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដែលពាក់ពន្ធ័
សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ដោយទីតាំង
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕