យុវជនម្នាក់បានស្លាប់នៅតាមដងផ្លូវឆ្ងាយពីម៉ូតូ មិនដឹងថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ឬជាករណីហិង្សានោះទេ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅឆ្ងាយពីម៉ូតូ ដោយមិនទាន់ដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ឬក៏ជាករណីហិង្សាអ្វីនៅឡើយនោះទេ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចច្រកចូលវត្តពោធិញាណ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៣៩ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ពាក់អាវពណ៌សដៃវែង ស្លៀកខោខ្មៅជេីងវែង និងពាក់ស្បែកជើងប៊ូពណ៌ខ្មៅ មានអាយុប្រហែលជាង២០ឆ្នាំ ហើយនៅជិតខ្លួនឃើញមាន ម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6468។

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឮស្នូរសំឡេងម៉ូតូដួលប្រាវអូសទៅបុកនឹងផើងផ្កា និងដងឆត្រនៅជាប់ចិញ្ចើមផ្លូវ។ ខណៈនោះពួកគាត់បាននាំគ្នាចេញមកក្រៅមើលក៏ឃេីញយុវជនម្នាក់ដេកដួលស្លាប់នៅក្រោមសំយាបផ្ទះប្រជាពលរដ្ឋ ចំណែកម៉ូតូវិញខ្ទាតទៅបុកផើងផ្កានៅជាប់ជញ្ជាំងផ្ទះ។ ភ្លាមៗនោះពួកគាត់ក៏បាននាំគ្នារាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យចុះមកពិនិត្យសព។

  ពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានយកខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ រួចបានទាក់ទងទៅមន្ត្រីជំនាញឱ្យចុះមកពិនិត្យដេីម្បីឲ្យដឹងថា តើជាករណីវាយសម្លាប់ ឬក៏ដួលម៉ូតូស្លាប់ដោយខ្លួនឯង ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថាជាករណីអ្វីនៅឡើយនោះទេ រង់ចាំឆែកមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋបន្តទៀត៕

    

...

ដោយ៖ ជ្រោយពេជ្

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print