ប្រធានាធិបតី Duterte បាននិយាយទៅកាន់កីឡាប្រដាលលំដាប់ពិភពលោក និងជាតំណាងរាស្ត្ររបស់ហ្វីលីពីន លោកម៉ានី ប៉ាក់គីអាវ អាចចង្អុលចំៗការិយាល័យរដ្ឋាភីបាលណាដែលពុករលួយ។
កាលពីថ្ងៃទី ២៨ខែមិថុនា ប្រធានាធិបតី Duterte បានស្នើរដល់ លោក ប៉ាក់គីអាវ បានចង្អុលចំៗអ្នកដែលពុករលួយ ដើម្បីបញ្ជាក់ថា កីឡាប្រដាល់សកល មិនបានលេងល្បែងនយោបាយដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខឡើយ តែនោះជាការពិត ។
ប្រធានាធិបតីDuterte និយាយនៅក្នុងសន្ទរកថាតាមកញ្ចក់អទូរទស្សន៍ថា «ខ្ញុំមិនអាចនិយាយថាគ្មានអំពើពុករលួយនោះឡើយ ដូច្នេះសូមលាតត្រដាងការពិត» លោកបន្តទៀតថា បើមិនធ្វើដូច្នេះ ខ្ញុំនឹងចោទប្រកាន់លោក«ប៉ាក់គីអាវ»ថាជាអ្នកនិយាយកុហក់។
ការប្រើប្រាស់សំដីខ្លាំងៗ ទៅលើ កីឡាករ ប៉ាក់គីអាវ ប្រធានាធិបតីDuterte បានបញ្ជាក់ថា ប្រសិនបើតំណាងរាស្ត្រ ប៉ាក់គីអាវ បានចង្អុលឬបញ្ជាក់ច្បាស់ពីបុគ្គលពុករលួយ មានន័យថា គាត់បានលេងល្បែងនយោបាយ ហើយសន្យាថានឹងធ្វើសកម្មភាពប្រឆាំងមន្ត្រីរូបណាដែលបំពានច្បាប់។
បច្ចុប្បន្ន មិនទាន់ដឹងថាមន្ត្រីរូបណាដែលប្រធានាធិបតី ហ្វីលីពីន ជំរុញឲ្យតំណាងរាស្ត្រ ប៉ាក់គីអាវលាតត្រដាង ហើយមូលហេតុដែលប្រធានាធិបតីDuterte ត្រូវធ្វើដូច្នេះ។
ការលើកឡើងខាងលើរបស់ប្រធានាធិបតី Duterte ក្នុងពេលដែល លោកនិង តំណាងរាស្ត្រប៉ាក់គីអាវ ប្រឈមមុខតានតឹងដាក់គ្នារយៈពេលកន្លងមក ។ តាំងពីដើមមក តំណាងរាស្ត្រប៉ាកគីអាវ តែងតែគាំទ្រនយោបាយដឹកនាំ របស់ប្រធានាធិបតី Duterte ហើយក៏ជាបុគ្គលលេចថ្លោជាងគេ សម្រាប់តំណែងប្រធានាធិបតី ជំនួសលោកDuterte ក្នុងពេលបោះឆ្នោតខាងមុខ៕ដោយ៖ធីរីណា