ទីតាំងយោធាអាមេរិកនៅតំបន់ភាគខាងកើតស៊ីរីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

ចែករំលែក៖

រយៈពេល១ថ្ងៃក្រោយការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអាមេរិកទៅលើទីតាំងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធាអាមេរិកស្ថិតនៅតំបន់ភាគខាងកើតប្រទេសស៊ីរី។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងយោធាអាមេរិកដែលរងការវាយប្រហារគឺស្ថិតនៅតំបន់ជិតអណ្តូងប្រេង al Omar ក្នុងខេត្ត Deir Ez Zor ដែលជាអណ្តូងប្រេងធំបំផុតនៅស៊ីរី ។ ទីតាំងយោធារបស់អាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន៨ដើម។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។
លោក Wayne Marotto អ្នកនាំពាក្យកម្លាំងទាហានអាមេរិក បានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរបួសនោះឡើយ ហើយក៏មិនមានការខូចខាតណាមួយផងដែរ។ ជាមួយគ្នានោះទាហានអាមេរិក ក៏បានវាយប្រហារទៅលើទីតាំងដែលគ្រាប់រ៉ុក្កែតនោះបាញ់ចេញផងដែរ។
មានទាហានអាមេរិកប្រមាណ ៩០០នាក់ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ក្រោយអាមេរិកយកឈ្នះទៅលើក្រុមភេរវកម្មIS និងគាំទ្រដល់កម្លាំងទាហានជនជាតិ Kurd ។ ការវាយប្រហារខាងលើកើតឡើងក្រោយពេលអាមេរិកបើកការវាយប្រហារតាមដែនអាកាស៣លើកផ្សេងគ្នា ទៅលើទីតាំងមួយកន្លែងក្នុងប្រទេសស៊ីរីនិង២កន្លែងទៀតក្នុងប្រទេសអុីរ៉ាក់ ៕ដោយ៖ធីរីណា

មូលដ្ឋានយោធាអាមេរិកនៅក្នុងភូមិ al-Asaliyah រវាងអាឡេប៉ូនិង Manbij ។ ឧទាហរណ៍៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print