រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសជន ជាថវិកាជាង១ម៉ឺនដុល្លារ សម្រាប់ទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យ សមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប បាននាំយកថវិកា ចំនួន១២០៦៨ដុល្លារ ឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាក ព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅ រាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ក្រោម វត្តមាន លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី កែវ មុំ តំណាងឱ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា នៅសាលារាជធានីភ្នំពេញ។
លោកហួត ហៃ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អស់លោក លោកស្រី ក្នុងសមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូបដែលបានឧបត្ថម្ភថវិកា ចំនួន១២០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅ រាជធានីភ្នំពេញ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ -១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ សមានចិត្តដ៏ប្រពៃនេះ ប្រជាជនកម្ពុជាទាំងអស់ ចងចាំមិនភ្លេចឡើយ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print