ប៉ូលិសកំពុងស៊ើបអង្កេតរបាយការណ៍អំពីបដាសរសេរគំរាមអតីតគ្រូបង្វឹកក្រុមហង្សក្រហមLiverpool

ចែករំលែក៖

ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលថា ផ្ទាំងបដាបានសរសេរគំរាមកំហែងមួយត្រូវបានទុកចោលនៅក្បែរផ្ទះរបស់អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez ដែលត្រៀមចូលរួមជាមួយក្រុម Everton រដូវកាលក្រោយ។

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃ២៩ មិថុនាថាការមកដល់របស់លោក Rafael Benitez នឹងមានភាពចម្រូងចម្រាសនៅពេលអ្នកគាំទ្រ Everton ជាច្រើនជំទាស់នឹងបុរសអេស្ប៉ាញដែលមានវ័យ៦១ឆ្នាំរូបនេះបន្ទាប់ពីគាត់ធ្លាប់បានពិពណ៌នាពួកគេថា Everton ជាក្លិបតូចមួយក្នុងឆ្នាំ២០០៧ ។

គាត់នឹងក្លាយជាអ្នកគ្រប់គ្រងដំបូងគេដែលដឹកនាំក្លិបដែលនៅជិតខាងចាប់តាំងពីទសវត្សឆ្នាំ១៨៩០ ។ រូបភាពផ្ទាំងបដាដែលត្រូវបានផ្សព្វផ្សាយតាមអុីនធើណេតបានសរសេរថា “យើងដឹងកន្លែងដែលអ្នករស់នៅសូមកុំចុះហត្ថលេខា” ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិស Merseyside បាននិយាយថា យើងអាចបញ្ជាក់បានថាប៉ូលិសកំពុងតែស៊ើបអង្កេតរបាយការណ៍នៃបដាគំរាមមួយនៅទីតាំងមួយក្នុងរដ្ឋ Caldy កាលពីថ្ងៃចន្ទទី ២៨ ខែមិថុនា។ នៅម៉ោងប្រហែល៧ព្រឹកមានសេចក្តីរាយការណ៍ថា ផ្ទាំងបដាធ្វើពីកម្រាលគ្រែត្រូវបានដាក់នៅលើជញ្ជាំង និងគុម្ពោតនៅលើផ្លូវសម្រាប់រស់នៅដោយមានពាក្យពេចន៍ដែលត្រូវបានគេគិតថាជាគោលដៅរបស់អ្នកគ្រប់គ្រងបាល់ទាត់លោក Rafa Benitez 

អ្នកស៊ើបអង្កេតលោក Darren Taylor បានបន្ថែមថា សារនេះបានបង្កការលំបាក និងការព្រួយបារម្ភខ្លះៗដល់អ្នករស់នៅក្នុងតំបន់។ ដោយសារតែភាសាបាល់ទាត់ត្រូវបានប្រើយើងសង្ស័យថា វាមានគោលដៅទៅលើលោក Rafa Benitez 

គួររំលឹកថា លោក Benitez ទទួលបានជោគជ័យក្នុងរយៈពេល៦ឆ្នាំជាមួយ Liverpool ដែលគាត់បានឈ្នះជើងឯក Champions League ឆ្នាំ២០០៥ និង FA Cup ឆ្នាំ២០០៦ មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី២ក្នុងឆ្នាំ២០០៧ លោក Benitez បានផ្លាស់ប្តូរចេញពីក្រុម Liverpool មកក្លិប Inter Milan ក្នុងឆ្នាំ ២០១០ និងជាគ្រូបង្វឹកចុងក្រោយនៅក្នុងក្របខ័ណ្ឌ Premier League នៅក្លិប Newcastle មុនពេលចូលរួមជាមួយក្រុមចិន Dalian Professional ក្នុងឆ្នាំ២០១៩ ដោយបន្សល់ទុកតួនាទីនេះនៅក្នុងខែមករា ៕ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print