ខេត្តកំពង់ស្ពឺ៖ បើយោងតាមប្រភពពី: អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់អោយដឹងថា, លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសម្នាក់នេះកំពុងធ្វើក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យ ដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺ covid-19 កន្លងទៅ។ លោកអភិបាលខេត្តបានថ្លែងបែបនេះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បង្ហាញពីប្រជាពលរដ្ឋដឹងគុណធំធេងណាស់ដល់ក្រុមគ្រូពេទ្យ។
លោកបន្តថា, នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ2021នេះ គាត់ជាសះស្បើយ និង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន14ថ្ងៃ បន្តទៀត។
លោក អភិបាលខេត្ត បានអំពាវនាវសូមពុកម៉ែមាមីងបងប្អូនកុំភ្លេច 3 កុំ 3ការពារ។
សូមជម្រាបថា មកដល់ថ្ងៃនេះខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ សរុប 2462នាក់, ជាសះស្បើយ1853នាក់ ( 82នាក់ ), កំពុងព្យាបាល558នាក់ ( ថ្មី86នាក់ ), ស្លាប់ 42នាក់៕
...
ដោយ៖ សិលា