ភ្នំពេញ, អង្គភាពប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2021 បានបញ្ជាក់ឲ្យដឹងថា, សូមជូនដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់
1- រូបភាពខាងលើនេះជាFile Photoកែលើកុំព្យូទ័រ មិនមែនជាFile ថតផ្ទាល់លើឯកសារទេ
2- មានចំណុចជាច្រើនដែលបងប្អូនអាចកត់សំគាល់បានដូចគូសរង្វង់ក្រហម ទាំងនេះជាការកាត់ត ឬលុបហើយបំពេញបន្ថែមថ្មីឡើងវិញ
3- ឯកសារនេះមិនដូចជាបញ្ញើឆ្លងកាត់ប្រៃសណីយ៍ឡើយ
4- បាកូដ មានតែគ្មានលេខសម្គាល់ច្បាស់លាស់។
អង្គភាពប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអរគុណ….ដល់បងប្អូនដែលមានការប្រុងប្រយ័ត្នខ្ពស់ ចៀសផុតពីការចាញ់បោកជនខិលខូច៕