ទីតាំងសួនច្បារមុខក្រសួងការពារជាតិក្លាយជាកន្លែងទឹកដក់ ការ៉ូឡា របើកផុង ប៉ះពាល់ដល់ប្រជាពលរដ្ឋហាត់ប្រាណ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលរាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា បាននឹងកំពុងនឹងអភិវឌ្ឍន៍ដ៏ជើនលឿន នូវហេដ្ឋារចនាសម័្ពន្ធគ្រប់ទីកន្លែងពីសំណង់ អាគារ ប្រឡាយ ប្រព័ន្ធលូរ ផ្លូវថ្នល់ ស្ពានអាកាសទំនើបៗ សួនច្បារ កែច្នៃ ល្អប្រណិត នៅទីតាំងធំៗនៃទីប្រជុំជនរបស់ក្រុង ដោយការខិតខំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនោះ បែរជាមានចំណុចខ្វះខាតមួយចំនួន ដោយមន្ត្រីថ្នាក់ក្រោមជំនាញ មិនបានយកចិត្តទុកដាក់ ជួសជូល ថែទាំ និងកែលម្អ ពេលដែលការ៉ូឡាជាច្រើនត្រូវបានខូចខាតដោយ ដក់ទឹក និងផុងរបើកជាដើម។

ប្រជាពលរដ្ឋជាច្រើនដែលនិយមទៅហាត់ប្រាណ ដើម្បីសុខភាពនិងរំហែរកាយ ស្រូបយកខ្យល់បរិសុទ្ធនៅតាមសួនច្បារតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទុលមុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា បានរិះគន់យ៉ាងខ្លាំងថាមន្ត្រីជំនាញមិនបានយកចិត្តទុកដាក់កែលម្អសួនច្បារ ក៏ដូចជាជួសជូលការ៉ូឡាបណ្តាលឲ្យមានការដក់ទឹក ស្មៅដុស បង្កឲ្យខូចសណ្តាប់ធ្នាប់ សោភ័ណភាពយ៉ាងខ្លាំង គ្រាន់តែការជួសជូលនេះប្រើពេលវេលាតិចតួចបំផុត។

ពួកគាត់បន្តថា គួរតែជួយកែលម្អទីតាំងទាំងនោះឲ្យបានសមរម្យផង កុំឲ្យលោកអភិបាលក្រុង គាត់ប្រឹងទូលរ៉ែកតែម្នាក់ឯងដ៏ធ្ងន់ធ្ងរ ក្នុងការអភិវឌ្ឍន៍ទាំងមូលនោះអី៕

20160317040157

20160317040158

20160317040159

20160317040159 (1)

20160317040157 (1)

...

ដោយ៖ សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print