ជនជាតិចិនស្រវឹងស្រាជោកជាំបេីករថយន្តឡិចសុីស​បុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសជនជាតិចិនម្នាក់ដោយមានអ្នករួមដំណើរជាជនជាតិចិនម្នាក់ទៀតដែលមានអាការស្រវឹងស្រាជោកជាំបានបេីករថយន្តឡិចសុីសRX330ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់កាឡេកង់មុខអូសប្រហែល៣០ម៉ែត្ររងការខូចខាតយ៉ាងដំណំ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ រថយន្តបង្កម៉ាក​ឡិចសុីស​RX330 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BI-1353 បេីកបរដោយបុរសជនជាតិចិនមានគ្នាពីរនាក់ដែលស្រវឹងស្រា​យ៉ាងខ្លាំង បានបើកតាមបណ្ដោយផ្លូវព្រះនរោត្ដម​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ ធ្វេីឲ្យរបាំងថ្មបាក់អស់១កង់ខ្ទាតមកផ្លូវម្ខាងទៀត​ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងអូសប្រហែល៣០ម៉ែត្រទេីបអស់ល្បឿន។
​ ក្នុងករណីគ្រោះថ្នាក់ចរារណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print