ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា យូរី ក្រោយពីតារាស្រីរូបនេះបានផ្លាស់ប្តូរProfile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដោយប្រើប្រាស់រូបភាពនៃការកាន់ទុក្ខ។
តាមការបញ្ជាក់របស់អ្នកជិតដិតនាងបានទម្លាយប្រាប់ដោយខ្លីថា ម្តាយនាងទទួលមរណភាពកាលពីយប់រំលងអាទ្រាធចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដោយសារតែជំងឺគាំងបេះដូង។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ។
ទោះជាយ៉ាងណាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកគេបានឃើញមានសិល្បករប្រុសស្រីល្បីឈ្មោះ អ្នកផលិតកម្មវិធី និងអ្នកគាំទ្របានផ្ញសារចែករំលែកទុកទៅកាន់តារាស្រីរូបនេះជាហូរហែផងដែរ៕