ខេត្តស្វាយរៀង, អនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងយោងតាមសេចក្ដីណែនាំលេខ០០៩/២១ សណន ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សហការជាមួយរដ្ឋបាលក្រុងស្វាយរៀងចុះអនុវត្តតាមសេចក្ដីណែនាំខាងលើ ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ដែលមានការរឹងទទឹងមិនអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត នៅតែបន្តលក់ដូរគ្រឿងស្រវឹង បើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។
កន្លងមកទីតាំងនេះធ្លាប់បានធ្វើកិច្ចសន្យាម្ដងមកហើយ ទន្ទឹមនឹងនេះក្រុមការងារបានសម្រេចបិទទីតាំងបណ្ដោះអាសន្ន ។ ក្នុងនោះក្រុមការងារចុះបិទទីតាំងមួយកន្លែងទៀត ស្លាកយីហោ សុខា លីសា ។
– សមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕