ទាហានថៃបន្តចាប់ពលករខ្មែរ ២គោលដៅផ្សេងគ្នាសរុប១៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរលួចឆ្លងដែនខុសច្បាប់និយាយថាក្នុង
ម្នាក់ចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់ពីរគោលដៅផ្សេង
គ្នាកាលពីរ
វេលាម៉ោង១០និង១៩នាទី ថ្ងៃទី២៩ មិថុនា ២០២១ ។
សមត្ថកិច្ចតាមព្រំដែនប្រាប់ថាៈកម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតា ព្រះយ៉ា កងកម្លាំងបូរផា សហការគ្នាចាប់ឃុំខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ បន្ទាប់
ពីរឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកមកសួរនាំបន្ថែម។
នៅពេលសួរនាំពលករទាំងនោះបានប្រាប់ថា ដោយចងបានការងារធ្វើ ទើបបបួលគ្នាធ្វើដំណើរចាកចេញពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយមានមេខ្យល់ជាជនជាតិខ្មែរនាំផ្លូវដើរតាមច្រករបៀងចូលមកប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៧.០០០បាត។
លុះនៅម៉ោង១២និង៣០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ មិថុនា ២០២១ កម្លាំងសមត្ថកិច្ចថៃដ៏ដែល ចាប់ឃុំខ្លួនពលករខ្មែរចំនួន៩នាក់ទៀត ក្នុងនោះប្រុស៥ និងស្រី៤នាក់ នៅបរិវេណភូមិ មើន សម្បូរ ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។
ពេលសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង៩នាក់ បានប្រាប់ថា មកពីខេត្តបន្ទាយមានជ័យ៥នាក់ និងខេត្តឧត្តមានជ័យ៤នាក់ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ។បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ ទៅធ្វើកំណត់ហេតុចាប់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print