ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង លោក Noel Le Graet បាននិយាយកាលពីថ្ងៃអង្គារទី២៩ ខែមិថុនាថា លោកមិនគិតថាការចាកចេញពីបារាំងឆាប់ៗពីយូរ៉ូឆ្នាំ២០២០ត្រឹមវគ្គ១៦ក្រុមនេះ នឹងប៉ះពាល់ដល់អនាគតរបស់គ្រូបង្វឹក លោក Didier Deschamps ប៉ុន្តែលោកនឹងនិយាយជាមួយគ្រូបង្វឹករូបនេះ។
សារព័ត៌មាន AFP បានផ្សាយថា លោក Le Graet ត្រូវបានគេសួរនៅឯមហាសន្និបាតគណៈកម្មាធិការអូឡាំពិកបារាំង ប្រសិនបើការខកខានចុងក្រោយរបស់បារាំងចំពោះការចាញ់បាល់ប៉េណាល់ក្នុងការប្រកួតវគ្គ១៦ក្រុមពីសំណាក់ក្រុមប្រទេសស្វ៊ីសនឹងធ្វើឱ្យការងាររបស់លោក Deschamps ស្ថិតក្រោមការគំរាមកំហែង។
លោកបានបកស្រាយចម្ងល់នេះថា “ទេ! ខ្ញុំមិនគិតដូច្នេះទេ យើងមិនត្រូវច្របូកច្របល់រឿងនេះទេ។ យើងនឹងត្រូវនិយាយនៅថ្ងៃមុខទៀត”។កិច្ចសន្យារបស់លោក Deschamps ដំណើរការរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាដែលបារាំងនឹងការពារតំណែងរបស់ពួកគេ។
លោក Le Graet បានបន្ថែមថា “ខ្ញុំមានសេចក្តីស្រឡាញ់ច្រើនចំពោះគាត់។ ខ្ញុំដឹងពីការលំបាកនៃបាល់ទាត់ វាមានរឿងតិចតួចណាស់។ ពេលបារាំងឈ្នះ ៣-១ ខ្ញុំគិតថាវាបានឈ្នះហើយ។ ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ការឈានដល់វគ្គ ១/៤ គឺជាការខកចិត្តមួយដែលបាននិយាយថា វាជាភាពមិនធម្មតានៃបាល់ទាត់” ។
គួររំលឹកថា ការប្រកួតរបស់បារាំងទល់ក្រុមស្វ៊ីសក្នុងវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍យូរ៉ូ ដើម្បីព្យាយាមឈ្នះជើងឯក ដូចជ័យជម្នះនៅ World Cup 2018 ត្រូវបានបញ្ចប់បន្ទាប់ពីលទ្ធផលស្មើ ៣-៣ ក្នុងនោះស្វីសបានវាយបកវិញពី ៣-១ មក៣ទល់៣វិញ ហើយបានបញ្ចប់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ដែលបារាំងប៉េណាល់ទីមិនចូល១គ្រាប់ ធ្វើឲ្យក្រុមស្វ៊ីសយកឈ្នះបាល់ប៉េណាល់ទី៥ទល់៤ ឡើងទៅកាន់វគ្គ៨ក្រុម ត្រូវប៉ះអេស្ប៉ាញ ៕
ដោយ៖ ភារៈ