ខេត្តកំពង់ចាម៖ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងនិងរនាបឈើ មានទំហំ ៧ម៉ែត្រគុណ៩ម៉ែត្រ និងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានខូចខាតអស់ទាំងស្រុងរួមជាមួយជីវិតមនុស្សម្នាក់ ដោយសារអគ្គិភ័យ ។
លោកអធិការដ្ឋាននគរបាលស្រុកចំការលើអោយដឹងថា អគ្គិភ័យកេីតឡើងនៅវេលាម៉ោង១៨ : ៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងលេី ។
លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាមបានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីអគ្គិភ័យកេីត ឡើងភ្លាម លោកបានចាត់បញ្ជាអោយកម្លាំងអធិការដ្ឋាន ដឹកនាំដោយអធិការនគរបាលស្រុក, កម្លាំងខេត្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកជាប់ព្រំប្រទល់ ចេញរថយន្ដពន្លត់អគ្គិភ័យ អន្ដរាគមន៍ជាបន្ទាន់ ។
លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យខេត្ត ០៣គ្រឿង, ចំការលើ ០១គ្រឿង, ស្ទឹងត្រង់ ០២គ្រឿង(របស់អធិការដ្ឋាន១គ្រឿង និងរថយន្តសហគម១គ្រឿង), ព្រៃឈរ ០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ ០៩ស៊ឺទែន ។
លោកបានបញ្ជាក់ប្រាប់ពីទំហំនៃការខូចខាតដោយសារអគ្គិភ័យខាងលើនេះ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំង និងរនាបឈើ មានទំហំ ៧ម៉ត្រគុណ៩ម៉ែត្រ (ឆេះ១០០%) និងស្ថានីយ៍ប្រេងឥន្ធនៈ ០១កន្លែង ឆេះអស់១០០% រថយន្ត ម៉ាកលុចស៊ីស៣៣០ ចំនួន ០១គ្រឿង ម៉ូតូ ម៉ាក សេ១២៥ ចំនួន ០១គ្រឿងនិងប្រាក់ចំនួន ។ ទ្រព្យសម្បត្តិខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ ។ ក្រៅពីបាត់បង់ ទ្រព្យសម្បត្តិ បណ្ដាលអោយស្លាប់មនុស្ស ០១នាក់ ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (កូនម្ចាស់ផ្ទះ)ផងដែរ ដើមហេតុ នៃការស្លាប់គឺ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។
កម្លាំងជំនាញបានរកឃេីញមូលហេតុថា
កើតអគ្គិភ័យគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(បាញ់ប្រេងបញ្ចូលកានបណ្តាលអោយផ្ទុះ)។
ពាក់ព័ន្ធនឹងមូលហេតុនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាមស្នេីអោយម្ចាស់ស្ថានីយទាំងឡាយត្រូវយកចិត្តទុកខ្ពស់ បំផុតគ្រង់គ្រងលេីការប្រេីប្រាស់បណ្តាញអគ្គិសនី ដែលតភ្ជាប់បាញ់ប្រេងបញ្ចូល ជៀសវាងករណីខាងលេីនេះជាឧទាហរណ៍ស្រាប់ ៕
ដោយ៖វណ្ណៈ
https://youtu.be/siFzcbjQRD0