វៀតណាមមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមគ្រូពេទ្យត្រូវធ្វើការអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ អ្វីដែលគួឲ្យអាស៊ូបំផុតដល់ក្រុមគ្រូពេទ្យនោះគឺត្រូវស្លៀកឈុតការពារពីលើដល់ក្រោមហើយត្រូវធ្វើការក្នុងសីតុណ្ហភាពខាងក្រៅដល់ទៅ៤០អង្សាសេ។ ទាំងនោះហើយបានធ្វើឲ្យក្រុមគ្រូពេទ្យនិមួយស្ទើរតែឈានទៅមុខលេងរួច តែដោយសាកតព្វកិច្ច គឺត្រូវតែខំដើម្បីទប់ស្កាត់ការឆ្លង ។
ក្រុមគ្រូពេទ្យនៅខេត្ត អៀង បាយ(Yen Bai) មានកម្មករ ជិត២៥០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងធ្វើចត្តាឡីស័ក ហហើយក្រុមគ្រូពេទ្យ ត្រូវតែធ្វើការក្រោមកម្តៅថ្ងៃចាប់ពី ៣៩-៤០ សង្សាសេ។ កម្តៅខ្លាំងប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការទប់ស្កាត់ការឆ្លងកូវិដ១៩ របស់ក្រុមគ្រូពេទ្យ។ ផលលំបាកទាំងនោះមិនត្រឹមតែអ្នកធ្វើការក្នុងវិស័យសុខាភិបាលទប់ស្កាត់កូវីដ ១៩ ទប់យល់ សូម្បីតែពលរដ្ឋក៏មើលឃើញពីផលលំបាកនោះដែរ រាងកាយគ្រូពេទ្យ ទទឹកជោកដោយញឹស…។
នៅថ្ងៃទី ៣០ខែមិថុនាវៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ សរុប ៤៥០នាក់បន្ថែមទៀតក្នុងនោះនៅទីក្រុងហ៊ូជីមិញបានរកឃើញ ១២៤នាក់ និងអ្នកជំងឺ ៧៦នាក់បានជាសះស្បើយ។
ដោយសារតែមានចំនួនអ្នកឆ្លង(F0)ច្រើន គ៏ដូចជាអ្នកប៉ះពាល់ផ្ទាល់(F1)មានច្រើនលើសលុបធ្វើឲ្យទីតាំងធ្វើចត្តាឡីស័ក ពេញណែន តំណាងក្រសួងសុខាភិបាលកំពុងតែត្រួតពិនិត្យ ធ្វើចត្តាឡីស័កនៅក្នុងផ្ទះសម្រាប់F1។ ការធ្វើចត្តាឡីស័កនៅក្នុងផ្ទះ អាចនឹងត្រូវអនុវត្តនៅទូទាំងប្រទេសសម្រាប់អ្នកប៉ះពាល់ផ្ទាល់និង អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺ។ គិតមកដល់ថ្ងៃទី៣០ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ ១៩សរុប ជិត១៧ពាន់នាក់ និងស្លាប់៨០នាក់៕
ដោយ៖ធីរីណា