ខេត្តបាត់ដំបង÷បើតាមលោក អុឹង សុវណ្ណ ជាអធិការរងនគរបាលស្រុកថ្មគោលបានឲ្យដឹងថា÷មានករណីបុរសម្នាក់បានស្លាប់ ដោយសាររូបគាត់តខ្សែភ្លើង ជួសជុល
ឆ្នាំងដាំបាយចរន្តអគ្គិសនី ពេលកំពុងតែ ត ស្រាប់តែបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ពីឆ្នាំងដាំបាយអគ្គិសនី ដួលនៅកន្លែងកើតហេតុស្លាប់តែម្ដង។
លោក អធិការរងស្រុកថ្មគោលបានបន្តថា÷កាលពីថ្ងៃពុធ ៦រោចខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ កើតហេតុនៅវេលាម៉ោង ១៨និង៣០នាទីនៅចំណុចក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីសមត្តកិច្ចជំនាញនគរបាលស្រុកថ្មគោល.បានសហការជាមួយកម្លាំងប៉ុស្ថិ៍ឃុំជ្រៃ បានចុះមកពិនិត្យសាកសពបុរសដែលឆក់ពីចរន្តអគ្គីសនីឆ្នាំងដាំបាយនោះ បន្ទាប់ពីបានពិនិត្យសពបុរសនោះរួចសមត្តកិច្ចជំនាញសន្និដ្ឋានថាសាកសព
បុរសនោះពិតជាឆក់ចរន្តអគ្គិសនីពីឆ្នាំងដាំបាយប្រើចរន្តអគ្គិសនីមែន។ បុរសដែលស្លាប់មានឈ្មោះ ម៉ៅ ឈាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ អន សារុំ អាយុ៣៧ឆ្នាំ បានបំភ្លឺថា÷នៅថ្ងៃទី៣០ខែ០៦ឆ្នាំ២០២១ វេលាម៉ោង ប្រហែល១៧និង០០នាទីគាត់និងប្ដីគាត់បានរាយខ្សែភ្លើងខាងក្រោយផ្ទះ ពីកន្លែងផ្ទះបាយទៅបូមទឹកនៅខាងក្រៅ ហើយប្ដីរបស់គាត់នៅក្នុងផ្ទះបាយ កំពុងបោះខ្សែភ្លើងតាមបង្អួច ក្រោយមកគាត់ក៏បាត់ប្ដីមិនឃើញអឺតចេញពីបង្អួចមកក្រៅ គាត់ក៏ដើរទៅមើលប្ដីគាត់ ស្រាប់តែឃើញប្ដីរបស់គាត់ដួលទ្រោមប៉ះលើឆ្នាំងដាំបាយអគ្គិសនី(វាចាស់) បណ្ដាលអោយឆក់ស្លាប់តែម្ដង។
សូមបញ្ជាក់ថារយៈកាលកន្លងមកបុរសម្នាក់ដែលឆក់ខ្សែភ្លើងស្លាប់ ពីមុនក៏ធ្លាប់ឆក់ពីឆ្នាំងដាំបាយនោះដែរ តែមិនអី
(ដោយសារឆ្នាំងចាស់)។
បន្ទាប់ពីសមត្តកិច្ចជំនាញបានពិនិត្យសពរួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត