សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់ អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ត្រូវមានការធ្វើតេស្តរហ័សជាចាំបាច់ ដើម្បីរកឃើញអវិជ្ជមាន ឬវិជ្ជមានកូវីដ-១៩ ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់ អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ត្រូវមានការធ្វើតេស្តរហ័សជាចាំបាច់ ដើម្បីរកឃើញអវិជ្ជមាន ឬវិជ្ជមានកូវីដ-១៩ ភ្លាមៗ ហើយតេស្តរហ័សនេះ ពេលមកដល់កម្ពុជា មួយផ្នែកត្រូវយកមកផ្គត់ផ្គង់សម្រាប់កងកម្លាំងកងទ័ព អាវុធហត្ថ និងនគរបាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកមិត្តចិន ជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ។ កម្ពុជានឹងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ឲ្យបាន ១០លាននាក់ជាជំហានដំបូង ជំហានបន្ទាប់ នឹងបន្តចាក់ជូនក្មេងអាយុក្រោម ១៨ ឆ្នាំ ។
សម្តេចតេជោ បញ្ជាក់ទៀតថា បច្ចុប្បន្នយើងមានវ៉ាក់សាំង ជាង ១១លានដូសរួចមកហើយ គិតត្រឹមថ្ងៃទី ១ ខែកក្កដានេះ កម្ពុជាចាក់បាន ជាង ៤លាន ២សែននាក់ ស្មើជាង ៤២% ក្នុងចំណោម ១០លាននាក់ ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ សុីណូហ្វាម និងសុីណូវ៉ាក់ ចំនួន ៩លានដូសទៀត ដែលភាគីចិនបានផ្តល់ជូន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា, ក្នុងមួយខេត្តត្រូវទទួលបានឧបករណ៍តេស្តរហ័សយ៉ាងតិចចំនួន១ម៉ឺន ខណៈឧបករណ៍តេសរហ័សនៅសល់ក្នុងឃ្លាំងចំនួន ១លាន ១សែន ៤ម៉ឺន៤៥០៕


ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print