ខេត្តស្វាយរៀង:រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC សាខាខេត្តស្វាយរៀងធនាគារស្ថាបនា សាខាខេត្តស្វាយរៀងវត្តស្វាយព្រហួតសាលាបឋមសិក្សាស្វាយព្រហួត និង វិទ្យាល័យគោកព្រីង និង៣ទីតាំងទៀតសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ព្រោះមានអ្នកវិជ្ជមាន។
រដ្ឋបាលខេត្តបញ្ជាក់ថាអ្នកវិជ្ជមានរោគកូវីដ១៩មានទីតាំងទី១
មានឈ្មោះ ម៉ែន សិន ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរអ្នកលក់នំបញ្ចុក រស់នៅភូមិឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ទីតាំងទី២រស្មីពេជ្របោកអ៊ុត មានម្ចាស់
ឈ្មោះ ប្រាក់ ដួងម៉ាឡៃ ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរអ្នកបោកអ៊ុតខោអាវ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ទី៣ទីតាំងសាខាមហាធម៌មេត្រី ធៀនហឺ ខេត្តស្វាយរៀង ដោយមាន
ឈ្មោះ ភឿន ភា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (បញ្ជាក់ តេស្តឃើញវិជ្ជមាននៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ខេត្តព្រៃវែង)គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ទីតាំងទី៤មាន
ឈ្មោះ ពោជ ធី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងឈ្មោះ ប៉ែន សុដា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ដោយទីតាំងតូបលក់ដូរឈ្មោះ ព្រំ សុខឿន គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តូបលក់ដូរឈ្មោះ នាង បេន និងវត្តស្វាយព្រហួត សាលាបឋមសិក្សាស្វាយព្រហួត និង វិទ្យាល័យគោកព្រីង គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ទីតាំងទី៥មាន
ស្រ្ដីឈ្មោះ នួន ទីណា អាយុ ៣៣ឆ្នាំ មុខរបរមន្រ្តីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC សាខាខេត្តស្វាយរៀង រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង
និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ទីតាំងទី៦មានស្រ្ដីឈ្មោះ ហោ សុជាតិ អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនា សាខាខេត្តស្វាយរៀង រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនិងធនាគារស្ថាបនា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ដោយ៖យឹម សុថាន