អភិបាលខេត្តកំពង់ធំ : សូមបងប្អូនទាំងអស់មេត្តាអត់ធ្មត់ អធ្យាស្រ័យនិងចូលរួមទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តកំពង់ធំ : សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្ដផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារ គ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ ចេញ ស្តីពី ការបន្តផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នពិសារ គ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
-គោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

-បានឃើញសេចក្ដីណែនាំលេខ០៣ សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការពង្រឹងការ អនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល យោងសេចក្តីសម្រេចលេខ០៤៦/២១ សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តកំពង់ធំ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិ សាស្ត្រខេត្តកំពង់ធំ
យោងសេចក្តីសម្រេចលេខ០៧៣/២១ សសរ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត កំពង់ធំ – ស្តីពីការផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿង ស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដ្ឋានរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ យោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print