អូស្ត្រាលីកាត់បន្ថយជើងហោះហើរអន្តរជាតិពាក់កណ្តាលដោយសារកូវីដ-១៩ បំប្លែងថ្មី

ចែករំលែក៖

ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីត្រូវកាត់បន្ថយ៥០% នៅទូទាំងប្រទេស ដោយសារតែរងសម្ពាធពីប្រព័ន្ធធ្វើចត្តាឡីស័កតាមសណ្ឋាគារនៅក្នុងរដ្ឋជាច្រើនមានអ្នកដំណើរកើនឡើងពិបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានព្យាយាមនិយាយទៅកាន់ពលរដ្ឋថា រដ្ឋាភិបាលនឹងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុត។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអូស្ត្រាលីនាំគ្នាទៅចាក់វ៉ាក់សាំង ដើម្បីផ្លាស់ប្តូរការរស់នៅ ដោយអាចទប់ស្កាត់ការឆ្លងបានល្អបំផុត ។ ចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់ នឹងកាត់បន្ថយការធ្វើចត្តាឡីស័កពី១៤ថ្ងៃមកសល់ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានលើកឡើងថាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសនេះជា «ការបរាជ័យ»។ លោក Turnbull ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីអូស្រ្តាលីកាលពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ នៅថ្ងៃ២ខែកក្កដា បាននិយាយទៅកាន់សារព័ត៌មាន អូស្រ្តាលី (ABC) ថាកម្មវិធីចាក់វ៉ាក់សាំងនេះគឺជាការបរាជ័យគួរឱ្យកត់សម្គាល់មួយរបស់ប្រទេសអូស្រ្តាលី ដែលកំពុងដំណើរការយឺតយ៉ាវបន្តិចបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀត។
គិតត្រឹមថ្ងៃសុក្រនេះ វ៉ាក់សាំងប្រមាណ ៧.៩៧លានដូសហើយដែលត្រូវបានផ្ដល់ការចាក់ជូនប្រជាជននៅក្នុងប្រទេសអូស្ត្រាលី ដែលប្រហែលនឹង៨ភាគរយនៃប្រជាជនពេញវ័យបានទទួលការចាក់វ៉ាក់សាំងនេះ។
ទោះបីជាមានការចាប់ផ្តើមយឺតក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទូចថាកម្មវិធីនេះកំពុងដំណើរការទៅយ៉ាងរលូន ហើយមនុស្សពេញវ័យគ្រប់រូបដែលចង់ទទួលបានការចាក់វ៉ាក់សាំង នឹងទទួលបានយ៉ាងហោចណាស់១ដូសនៅចុងឆ្នាំ២០២១នេះ៕ដោយ៖ធីរីណា

...

អូស្រ្តាលីនឹងកាត់បន្ថយជើងហោះហើរអន្តរជាតិមកកាន់ប្រទេស។ រូបថត៖ អាណាព្យាបាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print