នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋានមួយកន្លែងបានសម្រេច

ចែករំលែក៖

​ ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋាន ភ្នំពេញ៨៨ មួយកន្លែង បានសម្រេចហើយ តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ ឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីបងប្រុសរត់កង់បីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានឃើញជនសង្ស័យ២នាក់ បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង មកឈប់នៅអាហារដ្ឋាន ភ្នំពេញ៨៨ រួចហើយជនសង្ស័យម្នាក់ ក៏បានដើរទៅមើលផ្លូវនៅខាងមុខ ខណៈពេលនោះ ជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពយកដង្កាប់កាត់ខ្សែចេញលួចយកតុ និងកៅអីរួមទាំងរបស់របរមួយចំនួនលើកយកមកដាក់លើម៉ូតូសណ្តោងរុឺម៉ក រួចបើកដឹកគេចចេញពីអាហារដ្ឋាន ភ្នំពេញ៨៨ ធ្វើដំណើរទៅតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ទើបរូបគាត់បានរត់ទៅប្រាប់សន្តិសុខដែលកំពុងតែដេកយាមនៅទីនោះ ឱ្យរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ឱ្យចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានភ្លាមៗតែម្តង។ បន្ទាប់មកបុរសជាសន្តិសុខឈ្មោះ សឿង​ រ៉ាលី​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ជាសន្តិសុខយាមនៅ​អាហារដ្ឋាន ភ្នំពេញ៨៨ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម។

​ បច្ចុប្បន្ន​នេះ​ ជន​សង្ស័យ​ទាំង២នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ ធ្វេីការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ខណ្ឌមានជ័យ​ចាត់ការតាមនីតិវិធី​៕

...

ដោយ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print