កាណាដាបន្តប្រឈមនិងកម្តៅក្តៅខ្លាំង ស្លាប់កើនឡើងជាង ៧០០នាក់

ចែករំលែក៖

សារព័ត៌មានCBC បានផ្សាយថានៅក្នុងប្រទេសកាណាដាកំពុងប្រឈមនឹងកម្តៅក្តៅខ្លាំងជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៧១៩នាក់ ស្ថិតនៅខេត្ត British Columbia ។ នេះជាការស្លាប់ដោយសារកម្តៅក្តៅខ្លាំងច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកាណាដា ។

លោកស្រី Lisa Papointe ប្រធានក្រុមស្រាវជ្រាវស្តីពីការស្លាប់ ដោយក្តៅខ្លាំងនៅក្នុងខេត្ត British Columbia បានឱ្យដឹងថា មានអ្នកស្លាប់នៅក្នុងតំបន់ជាច្រើនក្នុងខេត្ត British Columbia ដោយមានអ្នកស្លាប់សរុបកើនឡើងដល់ទៅ៧១៩នាក់។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការស្លាប់ភាគច្រើនដោយសារតែសីតុណ្ហភាពកើនឡើងខុសប្រក្រតី ។ អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់។
លោកស្រី Lapointe បានបញ្ជាក់ថា «យើងប្រកាសពីព័ត៌មានខាងលើ ក្រោយមានអាកាសធាតុក្តៅខ្លាំងនៅខេត្ត British Columbia រយៈពេលកន្លងមក ជាហេតុបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់ ។
កាលពីដើមសប្តាហ៍កន្លងក កម្លាំងប៉ូលិស តំបន់ Metro Vancouver បានឱ្យដឹងថា យើងបានឆ្លងដំណាក់កាលអាក្រក់បំផុតដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ ។ លោកស្រី Lapointe បន្តទៀតថា មន្ត្រីក្នុងតំបន់និីមួយៗ ទទួលបានព័ត៌មានស្តីពីចំនួនអ្នកស្លាប់ជាបន្តបន្ទាប់ ។ ប៉ុន្មានឆ្នាំកន្លងមក អ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំង៣ទៅ៤នាក់ប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំកន្លងមក។
សីតុណ្ហភាពនៅតំបន់ Lytton ក្នុងខេត្ត British Columbia បានបំបែកឯតទគ្គកម្មជាតិលើកទី៣ជាបន្តបន្ទាប់ ។
បន្ទាប់ពីប្រទេសកាណាដា អាមេរិក ក៏ប្រឈមនិឹងកម្តៅក្តៅខ្លាំងផងដែរស្ថិតនៅក្នុងទីក្រុង Seattle, Portland និងតំបន់ជាច្រើនផ្សេងទៀត ។ នៅទីក្រុងវ៉ាស៊ីនតោន ក៏មានសីតុណ្ហភាព ជាង៤២អង្សាសេ៕ដោយ៖ធីរីណា

...

ពិភពលោកបានឃើញរលកកម្តៅដ៏គួរឱ្យភ័យខ្លាចជាច្រើនដែលមានរយៈពេលជាច្រើនសប្តាហ៍ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print