កីឡាករEthan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធKylian Mbappe បានបន្តកុងត្រាលេងឲ្យក្លិបយក្សបារាំងParis Saint-Germain រហូតដល់ឆ្នាំ២០២៤។
យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Paris Saint-Germain កីឡាករវ័យ១៥ឆ្នាំ Ethan Mbappeទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយរូបគេមានសមត្ថភាពលេងនៅក្នុងតំបន់ប្រយុទ្ធបានយ៉ាងល្អ។ គាត់ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងពេលគាត់លេងនៅក្នុងពានរង្វាន់ International Champions Cup ក្នុងឆ្នាំ២០១៩។
ចំណែក Ethan Mbappe ក៏បានសរសេរនៅលើ បណ្តាញសង្គម Instagram ថា “ខ្ញុំពិតជាមានមោទនភាពណស់ដែលបានបន្តដំណើរជាមួយនឹងក្រុមបាល់ទាត់របស់ខ្ញុំពិសេសជាមួយនឹងក្លិប Paris Saint-Germain។”
បើទោះបីជាប្អូនប្រុសទទួលបានកិច្ចសន្យារយៈពេលវែងជាមួយនឹងក្លិបក៏ដោយ ក៏បងប្រុសរបស់គេគឺកីឡាករKylian Mbappe ហាក់បីដូចជាពុំទាន់ធាថានឹងនៅលេងបន្តជាមួយនឹងក្រុម របស់ប្រទេសបារាំងនេះដែរ ដោយកិច្ចសន្យារបស់គាត់នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលមានពាក្យចរចាមអារ៉ាមថា គាត់អាចនឹងទៅលេងឲ្យក្លិបReal Madrid របស់អេស្ប៉ាញ ៕ដោយ៖ ភារៈ