យន្តហោះយោធា ហ្វីលីពីនជួបគ្រោះថ្នាក់ ដែលមានអ្នកដំណើរ៩២នាក់ ក្នុងនោះស្លាប់១៧នាក់ និងជាង ៤០នាក់សង្គ្រោះចេញពីយន្តហោះទាន់ពេលវេលា ។ គ្រោះថ្នាក់ខាងលើកើតឡើង នៅក្នុងខេត្ត Sulu ដែលជាទីតាំង ឈរជើងរបស់ក្រុមភេរវកម្ម Abu Sayyaf ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។
មេបញ្ជាការកងទ័ពហ្វីលីពីន ឧត្តមសេនី Cirilito Sobejana បានឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា C-130 មានជើងហោះហើរ5125 បានព្យាយាមចុះចតនៅក្នុងស្រុក Patikul ក្នុងខេត្ត Sulu នៅវេលាវម៉ោង ១១ និង៣០នាទី ថ្ងៃទី ៤ខែកក្កដា ប៉ុន្តែបានជ្រុលខុសផ្លូវបណ្តាលឲ្យគ្រោះថ្នាក់ ។
យន្តហោះខាងលើ ហោះហើរខេញពី ទីក្រុង Cagayan De Oro នៅលើកោះ Mindanao ភាគខាងជើងខេត្ត Sulu ។ ភាគច្រើនអ្នកដំណើរ លើយន្តហោះជាកម្លាំងទាហានចូលរួមហ្វឹកហាត់ ប្រឆាំងភេរវកម្ម។
Sulu និងតំបន់ភាគខាងត្បូង ហ្វីលីពីន នឹងជាទីតាំងឈរជើងរបស់កម្លាំងទាហាន ប្រឆាំង ភេរវកម្ម ។ ក្រុមភេរវកម្មនៅទីនោះមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ៕ដោយ៖ធីរីណា
កន្លែងដែលយន្តហោះកងទ័ពអាកាសហ្វីលីពីនបានធ្លាក់។ រូបថត៖ Alerts Pea