ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ថ្មីទៀតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ” ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់បន្ថែម ស្រី ១២នាក់ ដែលជាកម្មករអាជីវករ, កសិករ, សិស្ស, កុមារ និងអ្នកបើកបរ មានរាយនាមដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលទ្យាល័យ ហ៊ុន សែន បរិបូណ៌។
រដ្ឋបាលខេត្ត សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់គ្រប់គ្រងក្រុម
គ្រួសារអ្នកទាំងនោះ ធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល និងតាមដានសុខភាព របស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗ តាមជាក់ស្ដែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជា បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅ ជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជាក់៖ -សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន ៦៧៣នាក់ ស្រី ៤៧៥នាក់ ជាសះស្បើយថ្មី ២២នាក់ ស្រី ១៥នាក់ សរុបចំនួន ៤០៥នាក់ ស្រី ៣០០នាក់

-ស្លាប់ថ្មី (គ្មាន) សរុបចំនួន ១៤នាក់ ស្រី ០៨នាក់
-កំពុងសម្រាកព្យាបាលចំនួន ២៥៤នាក់ ស្រី ១៦៧នាក់ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print