ខេត្តកំពត៖ អភិបាលនៃគណៈអភិបាលខេត្តកំពត ជម្រាបមក លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក
កម្មវត្ថុ , ស្តីពីការផ្អាកអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។
យោង – ព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យ ប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកមព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដែលប្រកាសឲ្យ ប្រើច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ជ្រាបថា៖ ផ្អែកតាមខ្លឹមសារដូចមានចុះក្នុងយោងខាងលើ ដោយសារកន្លងមក មានករណីទីតាំងផលិតស្រាបានលក់ និងចែកចាយស្រាក្លែងក្លាយ ឬមិនធ្វើតាម បច្ចេកទេសត្រឹមត្រូវមួយចំនួន បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត ស្នើឲ្យ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ពិនិត្យ និងធ្វើការផ្អាក អាជីវកម្មផលិតស្រាទាំងឡាយណា ដែលពុំមានច្បាប់អនុញ្ញាតអាជីវកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។ សូមលោក លោកស្រី ទទួលនូវការស្រឡាញ់រាប់អានអំពីខ្ញុំ៕
ដោយ៖សិលា