ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នី ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើគម្រោងផ្នែកទន់ ក្រោមគម្រោងចិន គោលគំនិត ការងារអភិវឌ្ឍ ICT បម្រើការបង្រៀននឹងរៀនឲ្យមានប្រសិទ្ធភាព សកម្មភាពអនុវត្តនៃសំណើគម្រោងលើផ្នែកទន់ (Soft Part) មានគោលបំណងធានាឲ្យបាននូវការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខ័ណ្ឌនៃគម្រោង “កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គាំទ្រការគ្រប់គ្រង ICT សម្រាប់វិស័យអប់រំ និងការសិក្សាពេញមួយជីវិតតាមរយៈការសិក្សាតាមអេឡិចត្រូនិកនិងការអប់រំពីចម្ងាយ ។ ក្រោមគម្រោងនេះ ភាគីចិន នឹងជួយដល់ក្រសួងអប់រំ យុវជន និងកីឡា
១. កសាងរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ
២. អភិវឌ្ឍកម្មវិធី សៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងសម្ភារៈ ឧបទេសឌីជីថល ជំនួយការបង្រៀន និងរៀនសម្រាប់កម្រិតមធ្យមសិក្សាថ្នាក់ទី១០
៣. អភិវឌ្ឍឯកសារសម្ភារៈឧបទេសឌីជីថលជំនួយដល់ការប្រឡងថ្នាក់ជាតិ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្រដល់់ការអនុវត្តគម្រោងនេះ និងផ្តល់អនុសាសន៍ដល់ក្រុមការងារ ប្រជុំការងាររៀបចំគោលនយោបាយស្ដីពីឌីជថល ដែលប្រមូលផ្ដុំនូវព័ត៌មានរួមមួយប្រកបដោយសុគតភាព និងជាផែនទីបង្ហាញផ្លូវក្នុងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រៀបចំបទដ្ឋានស្តង់ដាសម្រាប់បន្ទប់កុំព្យូទ័រនៅតាមសាលារៀន រៀបចំពិនិត្យទៅលើសៀវភៅសិក្សាគោល ដែលជាអាទិភាពមូលដ្ឋាននៅក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យម និងវែង ដែលសមិទ្ធិផលទាំងនេះទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេទទួលស្គាល់យ៉ាងល្អក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល។ តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគម្រោងចិនដែលមានចូលរួមជួយដល់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ, សិលា