នេះជាករណីទី២ ដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ១៩នៅតាមសហគមន៍ មុនពេលចូលមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ បើយោងតាមប្រភព: ពីមន្ទីរពេទ្យខេត្តកោះកុង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
បានអោយដឹងថា៖ មន្ទីរពេទ្យខេត្តកោះកុងសូមអំពាវនាវបងប្អូនមានបញ្ហាសុខភាពឬរោគសញ្ញាសង្ស័យប្រញាប់រូតរះមកពិគ្រោះព្យាបាលជាមួយក្រុមគ្រូពេទ្យ​ជាបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ឬទៅពិនិត្យសំណាកនៅតាមទីតាំងដែលបានកំណត់ដោយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ដើម្បីចៀសវាងហានីភ័យឆ្លងក្នុងសហគមន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង​ ។
ជំងឺកូវីដ១៩ មាន ៤ កម្រិត ៖
១. កម្រិតស្រាល ( mild illness )( 85 % ) : គ្មានសញ្ញារលាកសួតទេ : no pneumonia
២. កម្រិតមធ្យម ( modorate case ) : មានរលាកសួតមធ្យម ប្រហែល ៥០ % : mild pneumonia
– ក្អក ក្តៅខ្លួន រួមផ្សំ ហត់ ពិបាកដកដង្ហើម ចង្វាក់ដង្ហើមដើរញាប់ ។
៣. កម្រិតធ្ងន់ ( severe illness ) : មានរលាកសួតធ្ងន់ធ្ងរលើសពី 50 % : severe pneumonia
– ចង្វាក់ដង្ហើមញាប់ ( > 50 /mn ចំពោះមនុសចាស់ និងក្មេងអាយុលើសពី 5 ឆ្នាំ , > 60 /mn ចំពោះក្មេង < 2 ខែ , > 40 ចំពោះក្មេង 1-5 ឆ្នាំ ។
៤. កម្រិតធ្ងន់ធ្ងរបំផុត ( severe illness ) : sepsis សន្លប់បាត់ស្មារតី ស្ហុក ជាដើម ។

ចំណាំ ៖
1. អ្នកជំងឺកម្រិតស្រាល ( គ្មានរោគសញ្ញា ឫ មានរោគសញ្ញាតិចតួច ) : តម្រូវព្យាបាលនៅមណ្ទលព្យាបាលកម្រិតស្រាល ឬ នៅតាមផ្ទះ ។
2. អ្នកជំងឺកម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ និងកម្រិតធ្ងន់ធ្ងរខ្លាំង : ដាច់ខាតតម្រូវឲមកព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ ( ICU ) ជាចាំបាច់ ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print