មន្ត្រីអាមេរិក និងកាណាដា បានប្រកាសថា ក្នុងរយៈមួយខែកន្លងមកមានករណីស្លាប់ជាច្រើនដោយសារតែកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រ។
អភិបាលរដ្ឋ British Columbia លោកស្រី Lisa Lapointe បាននិយាយទៅកាន់សារព័ត៌មាន Guardian របស់អង់គ្លេសថា «មកទល់ពេលនេះមានមនុស្ស៩១៧នាក់ស្លាប់។ យើងបានប្រកាសព័ត៌មានពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេល១សប្តាហ៍កន្លងមកនៅក្នុងរដ្ឋ British Columbia ប្រទេសកាណាដា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់ជាបន្តបន្ទាប់»។
លោកស្រី Lisa Lapointe បានឱ្យដឹងថា «មានករណីស្លាប់ក្នុងរយៈពេល១សប្តាហ៍កន្លងមក ភាគច្រើនជាមនុស្សចាស់ ដោយពួកគាត់មិនអាចស៊ូទ្រាំនឹងកម្តៅក្តៅខ្លាំងបាន»។
ចំណែកប្រទេសអាមេរិកវិញ នៅក្នុងរដ្ឋ Oregon បានប្រកាសថា អាកាសធាតុក្តៅខ្លាំងបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ទៅ៩៥នាក់ ភាគច្រើនស្ថិតនៅក្នុងតំបន់ Multnomah ។ រីឯនៅក្នុងរដ្ឋវ៉ាស៊ីនតោនវិញ មន្ត្រីក្នុងតំបន់បានប្រកាសថាមានមនុស្ស ៣០នាក់ស្លាប់ ៕ដោយ៖ធីរីណា
ប្រជាជននៅទីក្រុងផតលែនរដ្ឋអូរីហ្គិនស្នាក់នៅក្នុងបន្ទប់ក្រោមដីត្រជាក់ដើម្បីជៀសវាងកម្តៅ។ រូបថតៈReuters