ម៉ូតូបុកគ្នាបណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់និងបុរសម្នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែការបើកបរមិនប្រុងប្រយ័ត្នធ្វើឱ្យម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងខណៈមកដល់ផ្លូវបំបែកជាបួន បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣០៧ កែងផ្លូវលេខ៥៨៤ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-0503 តាមបណ្តោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុ ផ្លូវលេខ៣០៧ កែងផ្លូវលេខ៥៨៤ ស្រាប់តែមាននារីម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS -0976 តាមបណ្តាលផ្លូវលេខ៥៨៤ ក្នុងទិសដៅពីលិចទៅកើតជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យនារីជាម្ចាស់ម៉ូតូម្ខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសដែលជាម្ចាស់ម៉ូតូម្ខាងទៀតរងរបួសស្រាល រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការដោះស្រាយ ដោយភាគីទាំងសងខាងមានតំណាងមកដោះស្រាយដើម្បីបញ្ចប់រឿង៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print