កម្លាំងបរមាណូយុទ្ធសាស្ដ្ររបស់រុស្ស៊ីទទួលបានកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ដោយក្បាលគ្រាប់បរមាណូ៥០បន្ថែមទៀដើម្បីពង្រឹង សមត្ថភាពកងកាំជ្រួចមីស៊ីលបរមាណូរបស់រុស្ស៊ីទប់ស្កាត់ការវាយប្រហារពីកម្លាំងសត្រូវ ។
ប្រធានាធិបតីពូទីន បានបញ្ជាក់ថា កាតព្វកិច្ចរបស់កម្លាំងសព្វាវុធរុស្ស៊ីក្នុងការពារផលប្រយោជន៍ជាតិដែនអធិបតេយ្យជារឿងមួយដ៏សំខាន់ ។ កងពលបរមាណូយុទ្ធសាស្ដ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិ ។
កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូនៅលើរថភ្លើងនៅជើងទម្រចល័ត ឬបាញ់ចេញពីនាវាមុជទឹក។កម្លាំងបរមាណូរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពយោធានៅក្នុងតំបន់គេចផុតពីការ គំរាមកំហែង ។
ប្រធានាធិបតីពូទីនជាអគ្គមេបញ្ជាការជាន់ខ្ពស់កម្លាំងប្រដាប់អាវុធរុស្ស៊ី ។តាមគម្រោងដែលលោកបានលើកឡើងនៅឆ្នាំនេះដែលត្រូវធ្វើឱ្យ កម្លាំងទាហានរុស្ស៊ីទាំងទាហានជើងទឹក ជើងគោក ជើងអាកាសមានសភាពថ្មី ស្រឡាងទាំងអស់និងមានសមត្ថភាព ខ្ពស់ជាងមុន ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី លោកសឺហ្គេយ៍ សយហ្គូបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ រុស្ស៊ីបានបំពាក់បន្ថែមយន្ដហោះចម្បាំង១៤០គ្រឿង ឧទ្ធម្ភាគ ចក្រ១៣៥គ្រឿងកាំជ្រួចមីស៊ីលឆ្លងទ្វីប ៣៨ដើម ។ ចំណែកនៅឆ្នាំ២០១៥ រុស្ស៊ីនឹងបង្កើតការចំណាយទៅលើសកម្មភាពការពារជាតិដោយបំពាក់កាំជ្រួចមីស៊ីលទំនើបៗជាច្រើនទៀតដល់កម្លាំង ទាហានរុស្ស៊ី បើទោះបសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលោកខាងលិចក៏ដោយ ៕