ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក គីម បីយុងក្យូ (KIM BYUNG KYO) ប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្ដីសង្ឃឹម និងសហការី ចូលជួបសម្តែងការគួរសម និងបានប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា៖ ១-ត្រីខចំនួន ៣00យួរស្មើ៣0កេះ ២-ទឹកស៊ីអ៊ីវចំនួន ៣00យួរ ៣-មីជាតិចំនួន ៣00កេះតូច ៤-ទឹកត្រីចំនួន ៣00យួរ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ នៅទីស្តីការក្រសួង។
គ្រឿងឧបភោគបរិភោគខាងលើនេះនឹងយកចែកជូនដល់ដៃប្រជាពលរដ្ឋនាពេលខាងមុខហើយលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រធានអង្គការមជ្ឈមណ្ឌលសំលេងនៃក្តីសង្ឃឹមផងដែរ៕
...
ដោយ៖ អរុណរះ