អាមេរិកបញ្ជូនវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ រប់ស Moderna ២លានដូសទៅកាន់វៀតណាម

ចែករំលែក៖

មន្ត្រីសេតវិមាន បាននិយាយទៅកាន់សារព័ត៌មាន AFP ថា វ៉ាក់សាំងប្រឆាំងកូវិដ ១៩ ចំនួន៨០ លានដូសដែលអាមេរិកសន្យាចែកចាយជូនពិភពលោក នឹងបញ្ជូនទៅដល់វៀតណាមនៅចុងសប្តាហ៍នេះ ។

មន្ត្រីសេតវិមាន បានឲ្យដឹងថាវ៉ាក់សាងដែលបញ្ជូនទៅកាន់ប្រទេសវៀតណាម គឺតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រយកឈ្នះកូវីដ ១៩ ក្នុងពេលឆាប់ៗ។
មន្ត្រីអាមេរិកបានឲ្យដឹងថា« យើងចែករំលែកវ៉ាក់សាំងនេះ មិនមែនទាមទារ ការយោគយល់ឬ មានលក្ខណៈអ្វីណាមួយនោះឡើយ ។
មកទល់ពេលនេះ អាមេរិក បានបញ្ជូនវ៉ាក់សាំង ប្រមាណ ៤០ លានដូសហើយ ដល់បណ្តាប្រទេសជុំវិញពិភពលោក ។ វៀតណាមនិងម៉ាឡេស៊ី គឺទទួលបានវ៉ាក់សាំង ចំនួន១លានដូស នៅថ្ងៃទី ៥ខែកក្កដាកន្លងមក ។ ជាមួយគ្នានេះសេតវិមាននឹងបញ្ជូនវ៉ាក់វ៉ាក់សាំង៤លានដូសដល់ប្រទេសឥណ្ឌូនេស៊ី។
តាមគម្រោង សេតវិមាននឹងចែកចាយវ៉ាក់សាំង ៨០លានដូសដល់ពិភលោក ក្នុងនោះមាន ៥៥លានដូសតាមកម្មវិធី COVAX និង២៥លានដូស អាមេរិកនឹងចែកចាយដល់ផ្ទាល់ដល់បណ្តាប្រទេសជាមិត្ត។
វៀតណាមគឺជាប្រទេសដែលទទួលបានអាទិភាព ក្នុងបញ្ជីដែលអាមរិកចែកចាយវ៉ាក់សាំង ១៦លានដូស ក៏ដូចជាកម្មវិធីCOVAX ។
ក្រុមហ៊ុន Moderna បានស្នើដល់អ្នកប្រើប្រាស់ ត្រូវតែចាក់វ៉ាក់សាំងដូសទីពីរ ដោយដូសនិមួយៗ មានគម្លាត់ពីគ្នារយៈពេល១ខែ៕ដោយ៖ធីរីណា

...

វ៉ាក់សាំងសម័យថ្មី។ (រូបថត៖Reuters។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print