ក្រសួង​ជំនាញ៖​ ជួយសង្គ្រោះ​ដំណាំ​ស្រូវ ប្រមាណ​ជាពីរពាន់​ហិចតារួច បាន ៧០ភាគរយ​ហើយ​!

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​របស់ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ​ លោក យឹម ប៊ុន​រ៉ុ​ម​ បានថ្លែង​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ដំណាំ​ស្រូវ​ប្រមាណ​ជាពីរពាន់​ហិកតា ស្ថិត​នៅ​ស្រុក​មង្គល​បូរី ដែល​ស្ទើរ​ទឹក ត្រូវបានមន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្ត​ ជួយ​អន្តរាគមន៍ឱ្យ​រួច​ផុតពី​ការ​ខូច បាន​ជាង ៧០ភាគរយ​ ហើយនិងជួយសង្រ្គោះ​រួច​ទាំងស្រុង នៅរយៈពេលពីរ បីថ្ងៃ​ខាងមុខនេះ​

​ប្រធាន​មន្ទីរ​រូបនេះ​ បានបញ្ជាក់បន្ថែមថា​៖ បច្ចុប្បន្ន​ម៉ាស៊ីនបូមទឹក កម្លាំង​៦៥​សេស ចំនួន​៦​គ្រឿង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ​ត្រូវបាន​ក្រុមការងារ​របស់មន្ទីរ​ធនធានទឹក​ខេត្ត បញ្ជូនទៅ​បូមទឹក ជួយសង្គ្រោះ​ដល់​ដំណាំ​ស្រូវ មិន​ប្រកាន់​រដូវ ប្រមាណ​ជា ២.១៦០ ហិកតា នៅ​ភូមិ​ថ្ម​ដប់ ភូមិ​ចែក​អង្ករ និង​ភូមិ​ស្រែ​ព្រៃ នៅ​ឃុំ​សំ​ប៊ួ​រ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ឱ្យបាន​រួចផុត​ពី​ការ​ខូច ជា​បន្តបន្ទាប់​។​

​លោក យឹម ប៊ុន​រ៉ុ​ម​ បានថ្លែបន្តថា៖ ស្រូវ​ជាង​ពីរពាន់​ហិកតា​ដែល​ស្ថិតនៅ​ផ្នែក ខាងក្រោម ក្បែរ​បឹង​ទន្លេសាប​នេះ មិនទាន់​ខូច នៅឡើយ​ទេ តែបើ​មិន​បន្ថែម​ទឹក​ឱ្យ ស្រូវ​ដែល​ជិត​ដល់ពេល ចេញ​ផ្លែ ហើយ​នោះ ចេញ​ផ្លែ​មិន​រួច (​មិនបាន​ផល​តែ​មិន ងាប់​ទេ​) ។ តំបន់​ស្រូវ​ស្ទើរ​ទឹក​នេះ មាន​ប្រភពទឹក មិន​ខ្វះ​ទេ តែ​កសិករ​មិនអាច​ទាញ យកមកប្រើ​បាន ដោយសារ​វា​ស្ថិត នៅក្នុង​ជម្រៅ​ជ្រៅ មានតែ​ក្រសួង ប្រើប្រាស់ ម៉ាស៊ីន​ធំ​បូម ដាក់​ប្រឡាយ​មេ ហើយ​ប្រជាពលរដ្ឋ បូម​បន្ត​ដោយ​ម៉ាស៊ីន​តូចៗ ដាក់ចូល​ស្រែ ដោយ​មកដល់ពេលនេះ ការជួយ​អន្តរាគមន៍​រួចប្រមាណ​ជា ៧០ភាគរយ ហើយ​។ ហេីយ​ពីរ​-​បី ថ្ងៃ ទៀត នឹងមានទឹក​គ្រប់គ្រាន់ នៅក្នុង​ស្រែវិញ​។​

​បន្ថែមពីនេះ​ ប្រធាន​មន្ទីរ​ធនធានទឹករូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ រហូត​មកទល់នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១នេះ​ ការងារ​បង្កបង្កើនផល នៅក្នុង​ខេត្ត បន្ទាយមានជ័យ អនុវត្តបាន​ប្រមាណ​ជា ៩០ ភាគរយ នៃ​ផែនការ ២៥៣.០០០ ហិកតា​ហើយ​៕ដោយ៖អារុណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print