ការចាក់វ៉ាក់សាំងទទួលបានជោគជ័យជួយឲ្យអុីស្រាអែល ដំណើរការវិស័យទេសចរណ៍វិញ

ចែករំលែក៖

អុីស្រាអែលត្រូវបានគេសរសេរថាជាប្រទេសនាំមុខនៅក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ អុីស្រាអែលសង្ឃឹមថា វិស័យទេសចរណ៍ នៅក្នុងប្រទេសនេះនឹងដំណើរការ ក្នុងពេលឆាប់ៗខាងមុខ។
តាមសារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា នៅក្នុងឆ្នាំ២០១៩ មុនពេលកូវីដ-១៩ផ្ទុះឡើង វិស័យទេសចរណ៍ បាននាំមកនូវប្រាក់ចំណូលរហូតដល់ទៅ៧ពាន់លានដុល្លារ។ ប៉ុន្តែចាប់តាំងពីការផ្ទុះកូវីដ-១៩ ហើយការបិទប្រទេស បិទអាកាសយានដ្ឋានអន្តរជាតិ បានធ្វើឲ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលក្នុងវិស័យនេះស្ទើរតែទាំងស្រុង ។ នៅពេលនេះមនុស្សពេញវ័យនៅអុីស្រាអែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ ដែលនោះជាក្តីសង្ឃឹមក្នុងការបើកទ្វារវិស័យទេសចរណ៍ឡើងវិញ។
នៅក្នុងប្រទេសអុីស្រាអែល ចំនួនអ្នកឆ្លងកូវីដ-១៩ បានកើនឡើងបន្តិច គឺមានជាង៤៤០នាក់ ធ្វើឲ្យអ្នកឆ្លងសរុប២.៨៥០នាក់ ក្នុងនោះមានអ្នកជំងឺ៣៥នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។
ចំពោះក្តីបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលអាចឆ្លងលឿននិងខ្ពស់ជាង ៧០% បើប្រៀបធៀបនិឹងកូវីដ-១៩ ពេលដំបូង។ ពេលនេះដែរ នៅតំបន់ប្រជុំជន និងបន្ទប់ជិតគឺត្រូវអនុវត្តវិធានការពាក់ម៉ាស់សាជាថ្មី។
ការហាមជនបរទេសចូលក្នុងទឹកដីអុីស្រាអែល បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចប្រទេសនេះ ដែលអាស្រ័យទៅលើវិស័យទេសចរណ៍៕ដោយ៖ធីរីណា

...

អ្នកលេង Footvolley នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៥ ខែកក្កដា។ រូបថត៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print