មិនដឹងមានទំនាស់អី បេីករថយន្តឡិចសុីសរត់គេចពីយុវជនមួយក្រុមជ្រុលទៅបុកជញ្ចាំងផ្ទះគេរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជនម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងរត់គេចពីក្មេងស្ទាវមួយក្រុមយ៉ាងលឿន​រួចជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ព្រមទាំងត្រូវក្រុមក្មេងស្ទាវទាំងនោះយកដុំថ្មនិងដុំឥដ្ឋមកគប់លេីរថយន្តថែមទៀត​បង្កឱ្យរងការខូចខាតកាន់តែធ្ងនធ្ងរ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ២៩២​ កែងផ្លូវលេខ១២៩​ ក្នុងសង្កាត់បឹងកេងកង​៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តមួយគ្រឿងម៉ាក​ LEXUS NX200t ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BL-0988 បេីកបរដោយយុវជនម្នាក់តាមបណ្ដោយផ្លូវលេខ២៩២​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន​ ព្រោះឃេីញមានក្មេងស្ទាវមួយក្រុមទៀតដេញតាមពីក្រោយ​ ធ្វេីឲ្យអ្នកបើករថយន្តបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗនោះអ្នកបើករថយន្តបានបេីកទ្វាររត់គេចពីក្រុមក្មេងស្ទាវទាំងនោះបាត់ស្រមោល​ទៅ តែក្រុមក្មេងស្ទាវទាំងនោះមិនអស់ចិត្តក៏បានយកដុំថ្ម​ ដុំឥដ្ឋ​ និងដបស្រាបៀរ​មកគប់ទៅលេីរថយន្តខាងលេីបណ្តាលឱ្យរងការខូចខាតកាន់តែខ្លាំង ។

​ ក្រោយកេីតហេតុ​ភ្លាមៗ​ ក្រុមក្មេងស្ទាវទាំងទោះបានចាកចេញពីកន្លែងកេីតហេតុបាត់អស់​ទៅ មិនរំខានដល់សមត្ថកិច្ច​ឡើយ។ ដោយឡែករថយន្តខាងលេីបានធ្វេីឲ្យខូចខាតដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ​ និងគ្មានដំណោះស្រាយ​ ទេីបសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print